ផ្ទុះព័ត៌មាន Jiyeon និង​ដៃគូសម្ដែង Song Jaerim ទាក់ទងស្រឡាញ់គ្នា

  • 2020-05-19 03:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​ថា​ Jiyeon (ក្រុម T-ARA) និង​តារា​សម្ដែង​ Song Jaerim កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹងគ្នា។

ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៩ ខែឧសភា​នេះ​បាន​បញ្ជាក់​ថា​ Jiyeon និង​ Song Jaerim កំពុង​ទាក់ទង​គ្នា​ជាគូស្នេហ៍នាពេលបច្ចុប្បន្ន​នេះ។ ខាង​ប្រុស​ ជា​កំលោះ​កើត​ឆ្នាំ ១៩៨៥ បាន​សេចក្ដី​ថា​មាន​អាយុ​បង​ Jiyeon ដល់ទៅ​៨ឆ្នាំ។

យោង​តាម​ព័ត៌មាន​ក៏​បាន​បន្ថែម​ដែរ​ថា​ ខាង​ក្រុមហ៊ុន​របស់​ Jiyeon ​ចេញ​មុខលើកឡើងដែរថា​ពួកគេ​ដឹង​ថា​ Jiyeon និង​ Jaerim ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា មួយ​វិញ​ទៀត​ដោយសារ​ការ​ទាក់ទង​ស្រឡាញ់គ្នា​ វា​ជា​រឿង​ផ្ទាល់​ខ្លួន​របស់តារា ដូចនេះ​វា​ពិបាក​ក្នុង​ការ​បញ្ជាក់​ណាស់។

ចំណែក​ខាង​ភាគី​ Song Jaerim ​ឯណោះ​វិញ​បាន​និយាយ​ថា អ្នក​ទាំង ២​មាន​ចំណង់ចំណូល​ចិត្ត​ដូចគ្នា ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ស្រាវ​ជ្រាវ​បន្ថែម​ឲ្យ​កាន់​តែ​ច្បាស់ពីអ្វី​ដែល​បាន​លើក​ឡើង​នេះដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា​ Jaerim និង​ Jiyeon បាន​សម្ដែង​រឿង​រួមគ្នា​មួយ​មាន​ចំណងជើង​ថា «I Wanna Hear Your Voice» របស់​ទូរទស្សន៍​ KBS ហើយ​ត្រូវ​អ្នក​គាំទ្រ​ពេញ​ចិត្ត​គូ​មួយ​នេះ​ជា​ខ្លាំង៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី