ឆាប់ៗខាងមុខនេះ OnePlus 8 Pro នឹងមិនអាចមើលធ្លុះខោអាវបានទៀតទេ

  • 2020-05-19 06:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus បាន​ប្រកាស​លើ​គណនី Weibo របស់​ខ្លួន​នា​ថ្ងៃ​នេះ ដោយ​ថា​ខ្លួន​នឹង​ផ្អាក​នូវ​កាមេរ៉ា​ Color Filter លើ​​ OnePlus 8 Pro ជា​ប៉ុណ្ណោះ ​ជា​មួយ​ការ​អាប់ដេត​ដែល​នឹង​បញ្ចេញ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍ខាង​មុខ​ទៀត។

កាមេរ៉ា​ Color Filter នៅ​លើ OnePlus 8 Pro គឺ​មាន​សមត្ថភាព​អាច​មើល​ធ្លុះ​វត្ថុ​មួយ​ចំនួន​ដូច​ជា​ប្លាស្ទិក​ដែល​ស្រោប​គ្រឿង​អេឡិចត្រូនិក និង​សាច់​កំណាត់​មួយ​ចំនួន​ថែម​ទៀត​ផង។ ​កាមេរ៉ា​មេ​ទំនង​ជា​នឹង​វិល​ត្រឡប់​វិញ​នា​ថ្ងៃ​អនាគត ក្រោយ​ពី​ក្រុមហ៊ុន​កែ​សម្រួល​ដំណើរ​ការ​របស់​វា​បាន​ស្រួល​បួល៕

ចុចអាន ៖ កាមេរ៉ាចម្លែករបស់ OnePlus 8 Pro អាចមើលធ្លុះរបស់មួយចំនួន (វីដេអូ)

ប្រភព៖ androidpolice   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី