មានតែ OnePlus 8 Pro ប្រភេទនេះប៉ុណ្ណោះ ដែលត្រូវបិទមុខងារកាមេរ៉ាមើលធ្លុះគ្រឿងក្នុង

  • 2020-05-20 01:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​ព្រួយ​បារម្ភ​អំពី​​ភាព​​ឯកជន​ទាក់ទង​នឹង​កាមេរ៉ា Color Filter លើ OnePlus 8 Pro រួច​មក OnePlus បាន​ធ្វើ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម Weibo របស់​ចិន​អំពី​ការ​អាប់ដេត​នៅ​ថ្ងៃ​ខាង​មុខ​ ដែល​នឹង​ផ្អាក​ដំណើរ​ការ​កាមេរ៉ា​ Color Filter នេះ​ជា​បណ្ដោះ​អាសន្ន។

នៅ​លើ​វិបសាយ​ពិភាក្សា​របស់​សមាគម​អ្នក​ប្រើ OnePlus មាន​អ្នក​ជំនាញ​បាន​បក​ស្រាយ​បន្ថែម​ថា​ការ​អាប់ដេត​នា​ថ្ងៃ​ខាង​មុខ​ នឹង​ប៉ះពាល់​តែ​ OnePlus 8 Pro ដែល​ប្រើ​ប្រាស់ HydrogenOS ប៉ុណ្ណោះ មាន​ន័យ​ថា​ប្រភេទ​ដែល​ដាក់​លក់​លើ​ទីផ្សារ​ចិន។ ប្រភេទ​ដាក់​លក់​លើ​ទីផ្សារ​សកល​នឹង​នៅ​បន្ត​រក្សា​ទុក​កាមេរ៉ា​នេះ​សិន ប៉ុន្តែ​ពេល​ដែល OnePlus រក​ឃើញ​ដំណោះ​ស្រាយ​ល្អ​សម្រាប់​កាមេរ៉ា​នេះ វា​ក៏​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​តាម​នោះ​ដែរ។

តាម​ពិត​ទៅ​កាមេរ៉ា Color Filter លើ OnePlus 8 Pro អាច​មើល​ឃើញ​ធ្លុះ​លើ​សាច់​កំណាត់​ដែល​ស្ដើង​ខ្លាំង និង​ក្នុង​ស្ថានភាព​ពន្លឺ​ជាក់លាក់​មួយ ដូច​នេះ​អាច​ថា​​មិន​​មែន​ជា​បញ្ហា​ធំ​​ប៉ុន្មាន​ឡើយ៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី