ពេទ្យជំនាញថៃ ព្រមានឲ្យប្រយត័្នខ្ពស់ពីរលកទី ២ ប្រសិនបើពលរដ្ឋនៅបន្ដធ្វើរបៀបនេះ

  • 2020-05-20 06:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិតដ៏​ល្បីល្បាញ​មួយរូបរបស់ប្រទេសថៃ បាន​ចេញ​មុខ​ព្រមានពីរលកនៃការឆ្លងវីរុសកូរ៉ូណាជាលើកទី ២ ប្រសិនបើការអនុវត្ត​គម្លាត​សង្គម​ត្រូវបាន​បន្ធូរ​បន្ថយ។

សាស្រ្តាចារ្យវេជ្ជបណ្ឌិត Prasit Watanapa ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យ Siriraj មានប្រសាសន៍ថាករណីចំនួនតូចនៅក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ អាចលោត​ឡើង​ខ្ពស់​វិញ​បានក្នុងរយៈពេលមួយសប្តាហ៍​ប៉ុណ្ណោះ​ប្រសិនបើគ្មានការស៊ើបអង្កេតហ្មត់ចត់។ លោកបាននិយាយដោយដកស្រង់មេរៀនពីប្រទេសដទៃទៀតបន្ទាប់ពីការបន្ធូរបន្ថយការ​រឹតបន្ដឹង​នេះ​ថា ប្រជាជនថៃទាំងអស់ត្រូវតែបន្តអនុវត្តតាមគោលការណ៍​គ្រប់គ្រង​ជំងឺ​ឆ្លង បើមិនដូច្នេះទេនឹងមានការឆ្លងមេរោគ​ក្នុង​រលកទី ២ ។

គួរ​បញ្ជាក់ថា មកទល់ពេលនេះ ប្រទេស​ថៃ​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូវីដ១៩សរុប ៣ ០៣៤នាក់ និង​អ្នក​ស្លាប់ ៥៦​នាក់​នៅ​ទូទាំងប្រទេស៕

ប្រភព៖ MalayMail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម