ព្រៃអាថ៌កំបាំងនៅប៉ូឡូញ នៅតែស្ថិតក្នុងចម្ងល់អ្នកវិទ្យាសាស្ត្រ
- 2020-05-20 14:39:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រៃអាថ៌កំបាំងនៅប៉ូឡូញ នៅតែស្ថិតក្នុងចម្ងល់អ្នកវិទ្យាសាស្ត្រ
ចន្លោះមិនឃើញ
ព្រៃស្រល់ចម្លែក ដែលគេឲ្យឈ្មោះថា The Crooked Forest ស្ថិតនៅក្នុងខេត្ត West Pomerania ប្រទេសប៉ូឡូញ បានក្លាយជាកន្លែងទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន។ ដើមឈើជាង ៤០០ដើម គឺមានរាងកោងទាំងអស់ ដែលធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ រួមទាំងក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។
ដើមឈើជាច្រើននៅទីនោះត្រូវបានដាំចាប់តាំងពីឆ្នាំ១៩៣០ និងលូតលាស់ត្រង់ទៅលើធម្មតា ប៉ុន្តែអស់រយៈជាច្រើនឆ្នាំ ដើមឈើទាំងនោះបានប្រែជាកោងខុសពីធម្មតា។ រហូតមកទល់ពេលនេះពុំមានអ្នកណាអាចបញ្ជាក់ថាមកពីមូលហេតុអ្វីទេ ប៉ុន្តែមានមតិជាច្រើនលើកឡើងថាព្រៃឈើទាំងនោះគឺប្រែជាកោងតាមធម្មជាតិ ចំណែកខ្លះទៀតបានឲ្យដឹងថាជាបណ្ដាសាអ្វីមួយ។ មើលរូបថតជាច្រើនទៀត ដែលថតដោយលោក Kilian Schönberger ខាងក្រោមនេះ។ អាចចូលរួមយោបល់បានអត់ ថាហេតុអ្វីបានជាដើមឈើទាំងនេះកោង?
រូបភាព៖ boredpanda