ត្រឹម​កៅអី​បុគ្គលិក​ Apple អង្គុយធ្វើ​ការ ​ទិញ​បាន iPhone ស៊េរីកប់មួយ​គ្រឿង

  • 2020-05-20 09:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការិយាល័យ​កណ្ដាល Apple Park របស់​ក្រុមហ៊ុន​លោក Tim Cook ត្រូវ​បាន​បើក​សម្ភោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ ក្រោយ​បញ្ចប់​គម្រោង​សាងសង់​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៥ ប៊ីលាន​ដុល្លារ។​

ផ្អែក​តាម​សារព័ត៌មាន Fast Company បាន​ឲ្យ​ដឹង សូម្បី​តែ​គ្រឿង​បរិក្ខារ​ក្នុង​ការិយាល័យ​បំពាក់​សុទ្ធ​សឹង​តែ​របស់​ទំនើប​ជំនាន់​ក្រោយ​បង្អស់។ ពិសេស​បំផុត​ត្រង់​កៅអី​ដែល​កុម្ម៉ង់​ពី​ក្រុមហ៊ុន Vitra Pacific ចំនួន ១២ ០០០ កៅអី ដែល​ក្នុង​មួយ​ឯកតា​តម្លៃ​ប្រមាណ ១ ១៨៥ ដុល្លារ ។​

ការ​ចំណាយ​អស់​ជាង ១៤ លាន​ដុល្លារ​មួយ​នេះ ត្រូវ​បាន​គេ​បង្ហើប​ថា​ជា​គម្រោង​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​ដែល​ប្រធាន​ផ្នែក​រចនា​នៃ​ក្រុមហ៊ុន​អង់គ្លេស Vitra លោក Jay Osgerby និង Ed Barber បាន​ចូល​ពិភាក្សា​ជាមួយ​លោក Jony Ive ជុំវិញ​គម្រោង​ឲ្យ​ឈ្មោះ​ថា "កៅអី​ក្នុង​ការិយាល័យ​ថ្មី" មុន​នឹង​លេច​ចេញ​រូបរាង​ជា​សាធារណៈ​នា​ឆ្នាំ​ទៅ​មិញ។

រូបតំណាងការិយាល័យ Apple Park

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម