ឃើញតម្លៃ Apple ដាក់ឲ្យស្មាតហ្វូន Android សឹងរកពាក្យនិយាយគ្មាន

  • 2020-05-21 02:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ Apple បាន​បើក​ដំណើរ​ការ​កម្មវិធី "Apple Trade In” ក្នុង​ទីផ្សារ​មួយ​ចំនួន​រួម​មាន​ប្រទេស​ចិន​ផង​ដែរ។ កម្មវិធី​នេះ​គឺ​ជួយ​សម្រួល​លើ​ការ​ចំណាយ​ពេល​ទិញ​ iPhone ថ្មី តាម​រយៈ​ការ​យក​ផលិត​​ចាស់​​​មក​ប្ដូរ។ ក្រៅ​ពី​ទទួល​យក iPhone ស៊េរី​ចាស់ កម្មវិធី​​នេះ​ក៏​មាន​ទទួល​យក​ស្មាតហ្វូន Android មួយ​ចំនួន​ផង​ដែរ។

​កម្មវិធី​ថ្មី​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ក្នុង​សហគមន៍​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន Android នៅ​ប្រទេស​ចិន ដោយ​សារ Apple បាន​ធ្វើ​ការ​ផ្ដល់​តម្លៃ​ដែល​ហាក់​ដូច​ជា​មិន​ស្មើ​ភាព។ ជាក់​ស្ដែង​ម៉ូដែល​ដូច​ជា Huawei 30, Huawei 30 Pro, OPPO R11 និង OPPO R11s គឺ​​មាន​ផ្ដល់​តម្លៃ​ទាប​​ iPhone ស៊េរី​ចាស់​ៗ​មួយ​ចំនួន ហើយ​ Android ស៊េរី​ថ្មី​មួយ​ចំនួន​គឺ​មាន​តម្លៃ​ទាប​ជាង Android ស៊េរី​ចាស់​ផង​ដែរ។

Huawei P30/P30 Pro គឺ​មាន​តម្លៃ​ប្រមាណ ២៨ដុល្លារ​ប៉ុណ្ណោះ ចំណែក​ OPPO R11/R11s គឺ​មាន​តម្លៃ​ប្រមាណ ៤៩ដុល្លារ។ ចំណែក​ Huawei P20 Pro វិញ​គឺ​មាន​តម្លៃ​ប្រមាណ​ ១១២ដុល្លារ ហើយ Xiaomi Mi 6 មាន​តម្លៃ​ប្រមាណ ៦៣ដុល្លារ។

មើល​តម្លៃ iPhone វិញ​ ដូច​ជា iPhone XS Max ​មាន​តម្លៃ ៥២៨ដុល្លារ, iPhone XS មាន​តម្លៃ ៤៨៥ដុល្លារ ហើយ iPhone 6 ​​ដែល​ជា​ស៊េរី​ចាស់​ជាង​គេ​គឺ​មាន​តម្លៃ ៥៦ដុល្លារ ដែល​មាន​តម្លៃ​លើស​ Huawei P30/P30 Pro ពីរ​ដង។

ផ្អែក​តាម​​ការ​វិភាគ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ការ​ផ្ដល់​តម្លៃ​ទាប​សម្រាប់​​ស្មាតហ្វូន Android មួយ​ចំនួន​នេះ ​ប្រហែល​​គណនា​លើ​តម្លៃ​នៃ​គ្រឿង​បន្លាស់​​ដែល​អាច​យក​​មក​ប្រើ​ប្រាស់​ឡើង​វិញ នៃ​ស្មាតហ្វូន​ទាំង​​នោះ៕​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង