ពេលក្លាយជាមហាសេដ្ឋីដំបូង Bill Gates ចាយខ្ជះខ្ជាយលើរបស់ ២ នេះ
- 2020-05-21 09:08:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលក្លាយជាមហាសេដ្ឋីដំបូង Bill Gates ចាយខ្ជះខ្ជាយលើរបស់ ២ នេះ
ចន្លោះមិនឃើញ
លោក Bill Gates ធ្លាប់ថ្លែងនៅក្នុងកម្មវិធីកម្សាន្តមួយឈ្មោះ The Ellen Show ថា ក្រោយក្លាយជាមហាសេដ្ឋីដំបូង លោកបានចំណាយប្រាក់ខ្ជះខ្ជាយទៅលើរបស់២យ៉ាង ដោយនោះគឺជារថយន្ត Porsche 911 និងយន្តហោះឯកជន១គ្រឿង។
រថយន្ត Porsche ដែលមហាសេដ្ឋីលំដាប់ទី២លើលោករូបនេះបានទិញ គឺនៅឆ្នាំ១៩៧៩។ ដោយសារតែបើកបរលើសល្បឿនកំណត់ លោក Bill Gates នៅអំឡុងពេលនោះបានត្រូវប៉ូលិសចាប់ឃាត់ខ្លួន និងចេញសំបុត្រពិន័យចំនួន ៣លើក។ ចាប់តាំងពីពេលនោះមក លោកបានលក់រថយន្ត Porsche នោះចោល រួចទិញរថយន្តម៉ាកផ្សេងទៀតដូចជា Porsche 930 Turbo, Jaguar XJ6 និង Ferrari 348 ជាដើម។
របស់ដែលថ្លៃបំផុតទី២ ដែលលោក Bill Gates បានទិញបន្ទាប់ពីក្លាយជាសេដ្ឋី គឺជាយន្តហោះឯកជន១គ្រឿង (មិនមានបញ្ជាក់ម៉ាក និងតម្លៃ)។ សូមបញ្ជាក់ថា ការទិញយន្តហោះឯកជនជារឿងធម្មតាទៅហើយសម្រាប់មហាសេដ្ឋីលើពិភពលោក តែការចំណាយនេះត្រូវលោក Bill Gates ចាត់ទុកជាការចាយវាយដ៏ថ្លៃបំផុតក្នុងជីវិតជាសេដ្ឋីលើកដំបូងរបស់លោក។
សូមជម្រាបថា គិតមកទល់នឹងឆ្នាំ ២០២០ នេះ ទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិក Microsoft រូបនេះមានចំនួន ១០៦,៩ពាន់លានដុល្លារ ឈរនៅលំដាប់ថ្នាក់ទី២ជាសេដ្ឋីមានបំផុតលើលោក បន្ទាប់ពីលោក Jeff Bezos ដែលមានលុយចំនួន ១៥០,៣ពាន់លានដុល្លារ៕