មុន​​ចូលនិវត្តន៍ ហែម ស៊ីម៉ៃ បង្ហើប​មាន​​ក្លឹប​មួយ​នៅ​ភ្នំពេញ​ចង់​បានរូបគេ

  • 2020-05-22 03:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុន​ប្រកាស​ចូលនិវត្តន៍​​ពី​វិស័យ​​បាល់ទាត់ កាល​ពី​​ខែ​ធ្នូ​ឆ្នាំ​២០១៩ ហែម ស៊ីម៉ៃ បង្ហើប​ថា​មាន​ក្លឹប​មួយ​នៅ​ទីក្រុង​ភ្នំពេញ ទាក់ទង​ចង់​បាន​រូប​គេ ដ្បិត​អតីត​អ្នកចាំទី​ក្លឹប​អង្គរ​ថាយហ្គឺរ​រូបនេះ អាច​នៅ​លេង​បាន​ធម្មតា។

រូបភាពផ្ដល់ដោយ ហែម ស៊ីម៉ៃ

អតីត​កីឡាករ​បៀលប្រាយយូណាយធីត ហែម ស៊ីម៉ៃ បាន​បញ្ជាក់​ថា ៖«មុន​នឹង​ខ្ញុំ​បញ្ចប់​កុងត្រា​ជាមួយ​ថាយហ្គឺរ​២​ខែ មាន​ក្លឹប​មួយ​ដែល​គេ​ទាក់ទង​​ខ្ញុំ ប៉ុន្តែ​​ចរចា​មិន​ត្រូវ​គ្នា ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​​មក​ធ្វើ​គ្រូ​តែ​ម្ដង»។

បច្ចុប្បន្ន​អតីត​អ្នកចាំទី​​ក្លឹប​គិរីវង់សុខសែនជ័យវ័យ៣៣ឆ្នាំ បាន​មក​ចូល​រួម​ជា​​មួយក្លឹប​សំបូរធន់ធានវិសាខា ក្នុង​នាម​ជា​គ្រូ​បង្វឹក​យុវជន​អាយុ​ក្រោម១៥​ឆ្នាំ (U15) ហើយ​ធ្វើ​ការ​បាន​២​ខែ​ហើយ បើ​គិត​មក​ទល់​នឹង​ពេល​នេះ។

ហែម ស៊ីម៉ៃ បាន​ប្រកាស​ចូលនិវត្តន៍​ពី​ក្លឹប​អង្គរថាយហ្គឺរ​ខេត្ត​សៀមរាប ព្រោះតែមូលហេតុ​មួយ​ចំនួន​ដោយក្នុង​នោះ គេ​ពិបាក​ក្នុង​ការ​រស់នៅ​ឆ្ងាយគ្រួសារ ដ្បិត​ភរិយា​នៅ​ទីក្រុងភ្នំពេញ និង​ទី២​ក្លឹប​មិន​បន្ត​កុងត្រា​ថ្មី​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី