ខាំស្មាអំឡុង World 2014 ខ្សែ​ការពារ Chiellini សរសើរ​ Suarez

  • 2020-05-22 07:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

World Cup ឆ្នាំ​២០១៤ រវាង​ប្រទេស​អ៊ុយរុយហ្គាយ និង​អ៊ីតាលី ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ។ កាល​​នោះ​ដោយ​ទប់​អារម្មណ៍​មិន​ជាប់ Luiz Suarez បាន​ខាំ​ស្មា​ខ្សែ​ការពារ​ឆ្នើមអ៊ីតាលី Giorgio Chiellini បង្ក​ឱ្យ​មាន​ការ​ថ្កោលទោស​​ពី​សំណាកអ្នកគាំទ្រ។

យ៉ាងណាបើ​រំលឹក​រឿង​កាល​នោះវិញ Chiellini បាន​​ឱ្យ​ដឹង​រូប​គេ​ពិត​ជា​សរសើរ ចំពោះ​ទង្វើ​ឆ្កួតៗ​របស់ Suarez ណាស់។ ​

“ការ​ពិត​គឺ​ថា ខ្ញុំ​សរសើរ​អំពើ​ឆ្កួតៗ​របស់​គាត់ ពីព្រោះ​បើ Suarez មិន​បាត់​បង់​អារម្មណ៍​ពេល​នោះ​ទេ គាត់​នឹង​ក្លាយ​ជា​កីឡាករ​មធ្យម​ម្នាក់។ គ្មាន​អ្វី​ចម្លែក​​កើត​ឡើង​ទេ​ថ្ងៃ Worls Cup 2014។ ខ្ញុំ​ក៏កត់សម្គាល់ថា Edinson Cavani ក៏ជា​កីឡាករ​មួយ​រូប ដែលត្រូវតែតាមបិទ ហើយ​យើង​មិន​បាន​អី​មក​វិញ​ឡើយ"។ Chiellini បញ្ជាក់។

កាលនោះ​អ៊ុយរុយហ្គាយបាន​ឈ្នះ​អ៊ីតាលី ១-០ ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ចំណែក​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​អ្នកមាន​បុណ្យ Barcelona មិន​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​លើ​ទីលាន​ឡើយ ប៉ុន្តែ​ត្រូវ​បាន Uefa ហាម​មិន​ឱ្យ​​ពាក់ព័ន្ធ​នឹង​គ្រប់​សកម្មភាព​បាល់ទាត់​រយៈ​ពេល ៤ខែ​ជុំ​វិញ​ទង្វើ​របស់​គេ។

តារា​របស់​ក្លឹប​សេះបង្កង់ ពន្យល់​ថា ៖“Suarez និង​ខ្ញុំ​គឺ​ស្រដៀង​គ្នា។ ខ្ញុំ​ចូល​ចិត្ត​ខ្សែ​ប្រយុទ្ធ​ដូច​គាត់។ ខ្ញុំ​បាន​ហៅ​គាត់​​២​ថ្ងៃ​ក្រោយ បន្ទាប់​​ពី​ការ​ប្រកួត។ ប៉ុន្តែ​គាត់​មិន​ចាំ​បាច់​សុំទោស​ខ្ញុំ​ទេ។ ភាព​ច្របូកច្របល់ និង​គំនិត​អាក្រក់​បន្តិចបន្តួច គឺ​ជា​ផ្នែក​មួយ​នៃ​លេង​បាល់។ ខ្ញុំ​មិន​ហៅ​នេះ​ជា​ការបោកប្រាស់​ទេ។ អ្នក​ត្រូវ​មាន​ភាព​វាងវៃ ដើម្បី​យក​ឈ្នះ​គូប្រជែង​របស់​អ្នក​"។

អំឡុង​ពេល​នោះ​ដែរ រូបភាពខាំរបស់ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ ត្រូវ​បាន​ Page ជាច្រើន Troll ដោយ​កាត់​រូប​ភាព​ប្លែកៗ​ល្បីខ្លាំង​ទូទាំង​ពិភពលោក៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ