ធ្លាយដំណឹងថាចុងខែនេះ នឹងមានស្មាតហ្វូនតម្លៃខ្ទង់ ១០០ដុល្លារថ្មីលេចមុខនៅកម្ពុជា

  • 2020-05-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ខែ​មេសា និង​ខែ​ឧសភា ក្រុមហ៊ុន​ផលិតផល​ស្មាតហ្វូន vivo បាន​ធ្វើ​ការ​បង្ហាញ​ចេញ​ស្មាតហ្វូន​របស់​ខ្លួន​ពីរ​ម៉ូឌែល។

ទីមួយ​ម៉ូឌែល​កូន​ពៅ vivo Y50 ជា​ស្មាតហ្វូន​ត្រកូល Y ដំបូង ដែល​ត្រូវ​បាន​ធ្វើ​ការ​កំណែ​ទម្រង់​ថ្មី​ខុស​ប្លែក​ពី​ម៉ូឌែល​មុន មិន​មែន​កាមេរ៉ា ១ ឬ ២ ឬ ៣ ប៉ុន្តែ​លោត​ទៅ​ដល់​កាមេរ៉ា​ក្រោយ​ដល់ទៅ ៤ គ្រាប់។ រី​ឯ​ផ្នែក​ខាង​មុខ​ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជាមួយ​នឹង​អេក្រង់​លាត Ultra O Screen ផង​ដែរ។

​មួយ​ទៀត​គឺ​​ស្មាតហ្វូន​ធន់​កណ្តាល V19 ក៏​មិន​អន់​ដែរ​ ដែល​ស្ទើរ​តែ​ក៏​កក្រើក​ស្រុក​ខ្មែរ។ ​កាលពីថ្ងៃទី ២​ ខែ​ឧសភា ក្រុមហ៊ុន​​ vivo បាន​បើក​ការ​ប្រគំ​តន្ត្រី vivo V19 Super Night Concert ស្ទើរ​តែ​មិន​ជឿ​ដោយ​មាន​អ្នក​ទស្សនា​ទៅ​លើការ Live រាប់​ម៉ឺន​នាក់​ឯណោះ។ មិន​តែ​ប៉ុណ្ណោះ​ក្រោយ​ពី​បាន​ធ្វើការ​ប្រកាស​លក់​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង V19 មាន​សន្ទុះ​នៃ​ការ​លក់​ដាច់​ខ្លាំង​ស្ទើរ​អស់​ពី​ស្តុក។ អ្វី​ដែល​ធ្វើ​ឲ្យ V19 មាន​ការ​គាំទ្រ​ខ្លាំង​គឺ​ដោយសារ​តែ​ការ​រចនា​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ចំពោះ​បច្ចេកវិទ្យា​កាន់​តែ​ពិសេស និង​រឹត​តែ​អស្ចារ្យ​ជាង​មុន។ ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ស្មាតហ្វូន vivo កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង មិន​ថា​នៅ​កម្ពុជា ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​ទ្វីប​អាស៊ី​តែ​ម្តង។

សម្រាប់​ចុង​ខែឧសភា​នេះ​ដែរ​ ក៏​បាន​លេច​ឮ​ដំណឹង​ថា vivo នឹង​ត្រៀម​បញ្ចេញ​នូវ​ស្មាតហ្វូន​​ស៊េរី​ថ្មី​មួយ​ទៀត​នៃ​ត្រកូល Y ម៉ូឌែល vivo Y30 ​ដែល​​តម្លៃ​ខ្ទង់​មួយ​រយ​ស្ដើង​តែ​ប៉ុណ្ណោះ។

អ្វី​ដែល​ពិសេស​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​ចូលរួម​ទស្សន៍ទាយ​ត្រឹម​ត្រូ​វនូវ​តម្លៃ​របស់​ស្មាតហ្វូន Y30 ​នឹង​មាន​ឱកាស​ឈ្នះរង្វាន់ ទូរសព្ទដៃ vivo Y30 ​និង​តុក្កតា​​ដ៏​ស្រស់​ស្អាត​ផង​ដែរ។ ចង់​ដឹង​ឲ្យ​កាន់​តែច្បាស់​អំពី​ព័ត៌មាន​លំអិត សូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo៕

អត្ថបទថ្មី