ញាក់សាច់! តម្លៃកូនឡានជ័រ Rolls-Royce អាចទិញឡានពិតបាន ១គ្រឿង

  • 2020-05-25 01:49:34
  • ចំនួនមតិ 28 | ចំនួនចែករំលែក 126

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ Rolls-Royce បានផលិតរថយន្ត Cullinan ជ័រទំហំ 1:8 ដែលមានរូបរាងដូចរថយន្តពិតបេះបិត និងល្អឥតខ្ចោះបំផុត។ មិនតែប៉ុណ្ណោះ វាថែមទាំងមានម៉ាស៊ីន ដែលអាចដំណើរការ តាមរយៈការបញ្ជាតេឡេផងដែរ។ អ្វីដែលរឹតតែពិសេស កាប៊ីនខាងក្នុងរបស់វាត្រូវបានតុបតែងដូចកាប៊ីនពិត ហើយថែមទាំងប្រើឈើតុបតែងទៀតផង។

រថយន្ត Rolls-Royce Cullinan ជ័រនិមួយៗ ត្រូវបានផលិតឡើងដោយដៃផ្ទាល់ ដោយប្រើគ្រឿងជាង ១ ០០០ផ្នែក ហើយចំណាយពេលរហូតដល់ទៅ ៤៥០ម៉ោង ដើម្បីសម្រេចបានមួយគ្រឿង។ ក្នុងនោះ សូម្បីតែការបាញ់ថ្នាំ និងប៉ូលា ក៏ត្រូវធ្វើឡើងដោយដៃដែរ។ អតិថិជនអាចជ្រើសរើសពណ៌ សរុបជាង ៤០ ០០០ពណ៌ ឬអាចប្រើពណ៌ដែលបង្កើតខ្លួនឯងក៏បាន។

ចំពោះតម្លៃរបស់វា ទាល់តែធ្វើការស្នើសុំលើគេហទំព័រ ទើបក្រុមហ៊ុន Rolls-Royce ប្រាប់ ប៉ុន្តែតាមរយៈការស្រាវជ្រាវគេបានដឹងថា រថយន្ត Cullinan ជ័រនោះ មានតម្លៃចាប់ពីខ្ទង់ ១៧ ០០០ ទៅ ២៧ ០០០ ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈរថយន្ត Cullinan ពិតប្រាកដមានតម្លៃចាប់ពី ៣៣០ ០០០ដុល្លារ៕

ប្រភព ៖ carmag

អត្ថបទ៖ សេង ឡុង