វិធីសាស្ត្រ ៥យ៉ាង ធ្វើឲ្យឪពុក-ម្តាយ របស់អ្នកទុកចិត្ត

  • 2020-05-25 08:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មិនថាក្នុងសង្គម គ្រួសារ មិត្ត បងប្អូនសាច់ញាតិ តែងជួបប្រទះ នូវរឿងមួយចំនួនដូចជា កូនៗគ្មានសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ព្រោះតែឪពុកម្តាយមិនទុកចិត្ត ខ្លាចសង្គមខាងក្រៅពង្វក់ រហូតឈានទៅដល់ការបិទបាំង សេរីភាពក្នុងការចេញទៅក្រៅ ជួបមិត្តភក្តិ ឬ ចេញទៅកន្លែងកំសាន្តនានា ដែលឆ្ងាយពីភ្នែកច្រមុះរបស់ពួកគាត់ សំណួរសួរថា តើទង្វើទាំងអស់នេះ ត្រឹមត្រូវដែរឬទេ?

តើក្នុងនាមជាកូន អ្នកគួរតែមានវិធីសាស្រ្តយ៉ាងណាដែរ ដើម្បីធ្វើអោយឪពុកម្តាយរបស់អ្នកមានទំនុកចិត្ត និងផ្តល់ការសម្រេចចិត្តមួយដែលពេញលេញអោយអ្នក។ ខាងក្រោមនេះ ជាវិធិសាស្ត្រទាំង៥ ដែលអ្នកអាចយកទៅអនុវត្តបាន ៖

ភាពស្មោះត្រង់

ចៀសបាន ត្រូវតែចៀស ការនិយាយកុហក ទោះកុហកក្នុងគោលបំណងបែបណាក៏ដោយ ជាពិសេសជាមួយឳពុកម្តាយ ព្រោះពួកគាត់ស្រលាញ់យើងណាស់ ហ៊ានកុហកតែម្តង គ្មានលើកទី២ នៃការជឿជាក់នោះទេ ដូច្នេះភាពស្មោះត្រង់ជារឿងសំខាន់ ដើម្បីបង្កើនទំនុកចិត្តទៅកាន់ពួកគាត់ចំពោះអ្នក។

និយាយ និងធ្វើអ្វីមានហេតុផល

រស់នៅបែបជាមនុស្សធំ ទាំងកាយវិការ ការនិយាយស្តី អ្នកត្រូវតែមានហេតុផល ព្រោះបើចង់អោយឳពុកម្តាយរបស់អ្នកទុកចិត្តអ្នក ត្រូវធ្វើជាខ្លនជាមនុស្សធំដឹងក្តីដែលនិយាយមានហេតុផលអាចទទួលយកបាន ជាពិសេសពេលអ្នកចង់ទៅណាឬធ្វើអ្វីមួយ។

បើកចំហរជាមួយឪពុកម្តាយ

កុំទម្លាប់លាំងបាំង ជាពិសេសជាមួយឳពុកម្តាយ អ្នកត្រូវចាំ ពេលដែលអ្នកលំបាកបំផុត អ្នកទី១ដែលអ្នកនឹកឃើញមុនគេ គឺលោកទាំងពីរ ដូច្នេះអ្នកត្រូវទម្លាប់និយាយ ពិភាក្សា រាល់បញ្ហាផ្សេងៗជាមួយពួកគាត់ អោយពួកគាត់បានដឹងអំពីខ្លួនរបស់អ្នកអោយបានកាន់តែច្រើន ចាំណា គាត់កាន់តែដឹងច្រើនពីអ្នក អ្នកក៏នឹងមានឱកាសទទួលបានទំនុកចិត្តកាន់តែច្រើនពីពួកគាត់។

ស្តាប់តាមពាក្យរបស់ពួកគាត់ រឺពន្យល់ពួកគាត់ បើអ្នកគិតថាមិនត្រូវ

ឳពុកម្តាយរបស់យើង ជាមនុស្សចាស់គាត់អាចនឹងនិយាយច្រើនតិចហើយ ដូច្នេះអ្នកត្រូវត្រង់ត្រាប់ស្តាប់ និងព្យាយាមស្វែងយល់ពីពួកគាត់វិញអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ណាមួយទៀតនោះ អ្នកត្រូវតែក្លាហាន បញ្ចេញយោបល់ ពន្យល់ប្រាប់ នូវត្រង់ចំនុចណាមួយដែលអ្នកគិតថាមិនត្រឹមត្រូវ នេះជាការបង្ហាញអោយពួកគាត់ដឹងថា កូនគាត់ធំហើយ ដូច្នេះគាត់ក៏និងគ្មានបញ្ហាក្នុងឃាត់ឃាំងអ្នកទៀតដែរ។

សុំទោសនៅពេលធ្វើខុស ហើយកែប្រែកំហុស

ពាក្យចាស់លោកពោលថា ថោកអីនិងដៃ ថ្លៃអីនិងមាត់ សូមទោសម៉ែឳ ឯងសោះ វាមានទៅទាស់ខុសអី មិនចឹង? ហ៊ានក្នុងការសារភាពកំហុស ខុសឆ្គង នៅពេលដែលធ្វើខុស ហើយព្យាយាមកែប្រែមិនអោយកើតឡើងដដែលៗម្តងទៀត៕

ប្រភព៖ YouTube   ប្រែសម្រួល ៖ Art