ប៊ុន​ សុធា​ ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់ទី៣​ របស់​សង្វៀន​ PNN​ ទម្ងន់​៥៧​គីឡូក្រាម​

  • 2020-05-25 08:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ប៊ុន​ សុធា​ ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទី៣​ នៃ​កម្មវិធី​ប្រដាល់​របស់​សង្វៀន​ PNN​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ ក្រោយ​ឈ្នះ​ ឃួន​ ឡាំងកូស៊ីន​ ទឹក​ទី២​ ម្សិលមិញ។​

រូបភាពលើហ្វេសបុកឈ្មោះ ឥន្ទ្រីតូច គាំទ្រគុនខ្មែរ

កីឡាករ​ ប៊ុន​ សុធា​ ចំណាយ​ពេល​ត្រឹម​២ទឹក​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ដើម្បី​គ្រង់​ខ្សែក្រវាត់​ប្រាក់​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​នេះ​ ហើយ​បន្ត​ដំណើរ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​មួយ​ទៀត។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​ចាំ​ផ្ដើម​បញ្ចេញ​កែង​មុត​ស្រួច​របស់​ខ្លួន​តាំងតែ​ពី​ទឹក​ទី១​មក​ម្ល៉េះ​ ហើយ​ក៏​បាន​សម្រេច​នៅ​ក្នុង​ទឹក​២​ ធ្វើ​ឲ្យ​ ឡាំងកូស៊ីន​ បែក​ឈាម​ពេញ​មុខ​ និង​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន។​

ប៊ុន សុធា និង ឡាំងកូស៊ីន (ហ្វេសបុក)

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ ISI​ របស់​សង្វៀន​ PNN​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​នេះ​ បាន​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​៣រូប​ហើយ​រួម​មាន​ អេលីត​ ចំរើន​ អេ​ ណារ័ត្ន​ និង​ ប៊ុន​ សុធា​ និង​កំពុង​រង់ចាំ​១រូប​ទៀត​រវាង​ លាភ​ រដ្ឋា​ ប៉ះ​ វ៉ាន់​ វឿន។​ នៅ​ពេល​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទាំង​៤នាក់​ហើយ​នោះ ​ពួកគេ​នឹង​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​មាស​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី