E-School Cambodia ចុះ MoU ជាមួយ​សាស្រ្ដាចារ្យល្បី បង្រៀន​លើ​វិស័យ​សំខាន់ ៣ ដែលកំពុង​ត្រូវ​ប៉ាន់

  • 2020-05-25 08:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

E-School Cambodia និង​លោក​សាស្រ្ដាចារ្យ លន់ បូរី បាន​ចុះ​អនុស្សារណៈយោគយល់គ្នា (MoU) នាថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២០ នេះ នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី។ ការ​ចុះ MoU នេះ គឺ​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ដល់​ម្ចាស់​ក្រុមហ៊ុន អ្នកគ្រប់គ្រង​យុទ្ធសាស្រ្ដ​ទីផ្សារ​តាមក្រុមហ៊ុននានា ក៏ដូចជា​ប្រតិបត្តិករ​ទីផ្សារទាំងអស់។

E-School Cambodia បាន​បញ្ជាក់ថា លោក​សាស្រ្ដាចារ្យ លន់ បូរី នឹង​បង្រៀន​លើ​វិស័យ​សំខាន់​ចំនួន ៣ គឺ វិស័យធនាគារ អចលនទ្រព្យ និង​ការ​លក់​រាយ។

លោក​សាស្រ្ដាចារ្យ លន់ បូរី បាន​មាន​ប្រសាសន៍ថា ម្ចាស់​ក្រុមហ៊ុន អ្នកគ្រប់គ្រង​យុទ្ធសាស្រ្ដ​ទីផ្សារ និង​អ្នកបម្រើ​ការ​នៅ​ក្នុង​ផ្នែក​ទីផ្សារ​ទាំងអស់ ត្រូវ​តែមាន​សមត្ថភាព​ខ្ពស់​កាន់​តែខ្លាំងក្លាបន្ថែមទៀត ដោយសារ​តែការ​ប្រកួត​ប្រជែង​កាន់​តែខ្លាំង​ក្នុង​អាជីវកម្ម​នៅ​កម្ពុជា ដើម្បី​ដណ្ដើម​ទីផ្សារ​ជូន​ក្រុមហ៊ុន​របស់​ខ្លួន និងដើម្បីយកឈ្នះគូប្រកួតប្រជែង។

លោក​សាស្រ្ដាចារ្យ​ បាន​បន្ថែម​ទៀតថា ផ្នែក​ទីផ្សារ​គឺ​ជា​គន្លឹះ​សំខាន់​បំផុត​មួយ ដែល​ជា​ការ​រកចំណូល​ឲ្យ​ក្រុមហ៊ុន ដូច្នេះហើយ​ ម្ចាស់​ក្រុមហ៊ុន និង​អ្នកគ្រប់គ្រងទីផ្សារ​ទាំងអស់ មិន​អាច​មើល​រំលងបានឡើយ ដោយសារ​ទីផ្សារ​កាន់តែចង្អៀន ស្មុគស្មាញ ហើយសម្ពាធ​ពីក្រុមហ៊ុន​យីហោ​ធំល្បីៗ​ពីក្រៅ​ប្រទេស​ថែម ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុនទាំងអស់​ត្រូវ​ពិចារណ៍​ឲ្យ​បាន​ច្បាស់លាស់។

លោក​បាន​សង្កត់ធ្ងន់ថា ការ​បង្រៀន​តាម​អនឡាញ​នេះ គឺជា​ការ​បើក​ចំហទ្វារ​យ៉ាង​ធំ​មួយ​ដល់​ប្រជាជន​កម្ពុជា និង​ម្ចាស់​ជំនួញ​ទាំងអស់ ដែល​អាច​ក្រេប​ជញ្ជក់​យកចំណេះដឹង និងស្វែងយល់​គន្លឹះ​សំខាន់ៗ និងបទពិសោធន៍​ថ្មីៗ​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែងបាន។

មុខវិជ្ជាដែលបង្រៀន មានដូចជា៖

  • ទីប្រឹក្សាលក់ តម្លៃ 49$

  • អ្នកគ្រប់គ្រងផ្នែកលក់ តម្លៃ 99$

  • នាយកផ្នែកលក់ តម្លៃ 149$

ចុះឈ្មោះឥឡូវនេះ នឹងទទួលបានការបញ្ចុះតំលៃ 50% សម្រាប់ 100នាក់ដំបូងតែប៉ុណ្ណោះ សូមប្រញាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់!

បញ្ជាក់៖ សម្រាប់តម្លៃ​សិក្សាខាងលើនេះ គឺលោកអ្នកអាចសិក្សាបានរយៈពេល ១ឆ្នាំ៕