អតីត​កីឡាករ City ម្នាក់​ថា បើ Sane ទៅ Liverpool ជា​រឿង​ប្រពៃ​ណាស់

  • 2020-05-26 03:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ការពារ​របស់​អង់គ្លេស​និង​​ក្លឹប​​​ Manchester City លោក Danny Mills និយាយ​ថា បើ​លោក Jurgen Klopp ទិញ​យក​ Leroy Sane ជា​​រឿង​ល្អ​ណាស់។

Sane នៅ​សល់​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត​ជាមួយ City ប៉ុន្តែ​​លោក Mills លើក​ឡើង​ថា វា​ពិត​ជា​ពិបាក​បដិសេធ​​សំណើ​ពី​ក្រុម Liverpool ប្រសិន​បើ​ពួក​គេ​ចង់​បាន​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​។ ខណៈ​ក្លឹប​ទាំង​អស់​កម្រ​លក់​កីឡាករ​ខ្លួន​ទៅ​ឲ្យ​ក្រុម​ប្រជែង​ តែ Mills បាន​លើក​ទឹក​ឲ្យ​​មាន​រឿង​នេះ​កើត​ឡើង។

Danny Mills បាន​និយាយ​ប្រាប់ Football Inside​ នៃ​រឿង​ Sane ថា៖ "ក្លឹប​ទាំង​អស់​មិន​ចង់​លក់​​កីឡាករ​ខ្លួន​ទៅ​ឲ្យ​គូប្រជែង​បច្ចុប្បន្ន​ទេ ហើយ​នេះ​គឺ​ជា​​បញ្ហា​ធំ​ធម្មតា​ទៅ​ហើយ។ ប្រសិន​បើ Liverpool ចង់​បាន Sane ខ្ញុំ​រីករាយ​​នឹង​យល់​ព្រម គេ​គួរ​តែ​ទៅ​​ដើម្បី​ទទួល​បាន​ឱកាស"។

Liverpool មិន​ទាន់​លេច​ឭ​ថា​ចង់​បាន Sae នៅ​ឡើយ​ទេ តែ​ក្រុម​យក្ស​របស់​អាល្លឺម៉ង់ Bayern Munich បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ​​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Cityនេះ​ជា​យូរ​មក​ហើយ។ រដូវ​កាល​មុន City បាន​ដាក់​តម្លៃ​ខ្លួន Sane ដល់​ទៅ​១៤០​លាន​ផោន ពេល​ដែល Bayern ស្នើ​ទិញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី