ឈុតវាយ​គ្នា​ក្នុង​រឿងរបស់ Baekhyun និង​ IU ត្រូវល្បីជា​ថ្មី​ ពេល​​បទ​ពួកគេ​ប្រដេញគ្នាជាប់លេខ១

  • 2020-05-26 04:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​មួយ​ក្នុង​រឿង​ «Scarlet Heart Ryeo» ត្រង់​វគ្គ​ Baekhyun និង​ IU ប្រតាយប្រតប់គ្នា ដូច​ «Tom & Jerry»​ ត្រូវ​អ្នក​គាំទ្រលើក​យក​មក​ Share គ្នា​មើល​ជា​ថ្មី ពេល​ដែល​បទ​ថ្មី​របស់​ពួកគេ​ប្រដេញ​ជើង​គ្នា​ជាប់​លើ​តារាង​បទ​ចម្រៀង​កំពូល។

បទ​ទោលថ្មី​របស់​ Baekhyun មាន​ចំណងជើង​ថា​ «Candy» បាន​ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា។ ជា​បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍។ ដោយសារ​តែសន្ទុះ​នៃ​ប្រជាប្រិយភាព​ហក់ឡើង​បែប​នេះ​ វា​ក៏​បាន​ក្លាយ​ជា​គូប្រកួត​ថ្មី​របស់​បទ​ «Eight» បទ​ចម្រៀង​របស់​ IU ជាមួយ​ Suga (ក្រុម BTS) លើ​តារាង​បទ​ចម្រៀង។

ជាក់ស្ដែង​ ក្រោយ​សម្ដែង​រឿង​ជាមួយ​គ្នា​ម្ដង​មក​ ពួកគេ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ចាប់អារម្មណ៍​ជាខ្លាំង ហើយ​មិត្តភាព​ក៏កាន់​តែ​ល្អ​។ លើវិស័យ​សម្ដែង ​ពួកគេ​ធ្លាប់​បាន​ធ្វើការ​ជាមួយគ្នា​ហើយ ហេតុ​នេះ​ថ្ងៃណា​មួយ​គ្រប់គ្នា​សង្ឃឹម​ថា​ Baekhyun និង​ IU នឹង​មាន​ឱកាស​ចេញ​បទ​ចម្រៀង​រួម​គ្នា​ម្ដង ក្នុង​នាម​ជា​តារា​ K-Pop ម្ដង៕​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម