ខេត្តព្រះសីហនុ ផ្នែក​មួយ​ដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍​ត្រីកោណមាស "ភ្នំពេញ - សៀមរាប - ខេត្តព្រះសីហនុ"

  • 2020-05-26 05:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ ទទួលបានការចាប់អារម្មណ៍ជាសកល ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងជាកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ខេត្តព្រះសីហនុក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ត្រីកោណមាស “ភ្នំពេញ - សៀមរាប - ខេត្តព្រះសីហនុ” នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ដែលជា​ក្រុមហ៊ុនអចលនទ្រព្យ​​ដ៏ធំលេចធ្លោ​មួយ​នៅ​កម្ពុជា។

The Prince Tian Xi Wan គម្រោង​មួយ​នៅ​ខេត្ត​ព្រះសីហនុ របស់​ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប

ក្នុងនាមជាសហគ្រាសឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំផែនការ និងដាក់ចេញនូវគម្រោងជាច្រើននៅខេត្តព្រះសីហនុ ដែលក្នុងនោះរួមមានគម្រោងព្រីនស៍ ធាន ស៊ី វ៉ាន គម្រោងព្រីនស៍ អាយធី បៀលឌីង គម្រោងព្រីនស៍ ស៊ីធី សេនធើ សណ្ឋាគារព្រីនស៍ ថាម ហូថេល និងគម្រោងផ្សេងទៀតជាច្រើន។ នាពេលខាងមុខ ក្រុមហ៊ុននឹងរៀបចំទីនេះឲ្យក្លាយជាតំបន់ចង្កោមឧស្សាហកម្មខ្នាតធំមួយ ដោយរួមបញ្ចូលការសម្រាកកម្សាន្ត វិស្សមកាលទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ តំបន់ធុរកិច្ចអន្តរជាតិ និងកន្លែងស្នាក់នៅដែលមានគុណភាពខ្ពស់ ក្នុងគោលបំណងជួយជម្រុញខេត្តព្រះសីហនុឲ្យក្លាយទៅជារមណីយដ្ឋានឆ្នេរសមុទ្រលំដាប់ថ្នាក់អន្តរជាតិ។

ការ​​ពង្រីកវិសាលភាពអាជីវកម្មជាលំដាប់របស់​ក្រុមហ៊ុន​នេះ បាន​ជួយជម្រុញខេត្តព្រះសីហនុ ឲ្យមានការអភិវឌ្ឍបន្ថែមមួយកម្រិតទៀត។ បន្ថែមលើនេះ ក្រុមហ៊ុន​ក៏បាន​បន្ត​ធ្វើ​សកម្មភាព​សប្បុរសធម៌​ជា​បន្តបន្ទាប់​ផងដែរ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាច្រើនក្នុងខេត្តព្រះសីហនុ។ ទាំងនេះ​ គឺសុទ្ធតែជាចក្ខុវិស័យនៃការដឹកនាំរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប។

ជាក់ស្ដែង កាលពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងគោលបំណងបម្រើសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ លោក XU ZHIXING អភិបាលនិងជាអគ្គលេខាធិការនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានប្រគល់ថវិកានេះជូនដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើនបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិកជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

កាកបាទក្រហមកម្ពុជា ជាអង្គការមនុស្សធម៌ធំជាងគេនៅកម្ពុជា និងជាស្ថាប័នសាធារណៈសម្រាប់បម្រើសកម្មភាពមនុស្សធម៌ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ឆ្នាំនេះ គឺជាខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ទោះបីព្រឹត្តិការណ៍នេះត្រូវបានលុបចោលដោយសារផលប៉ះពាល់នៃជម្ងឺកូវិដ-១៩ក៏ដោយ ក៏ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នៅតែគាំទ្រដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដោយខិតខំប្រឹងប្រែងប្រមូលថវិកា និងជួយជម្រុញដល់ការងារសប្បុរសធម៌នៅខេត្តព្រះសីហនុដែរ។ គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុបបានឧត្ថម្ភថវិកាសរុបប្រមាណជាង ១,៥ លានដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា។

ក្នុងនាមជាសហគ្រាសឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ប្តេជ្ញាចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នៅថ្ងៃខាងមុខ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នឹងបន្តតួនាទីជាអ្នកដឹកនាំ ក៏ដូចជាអ្នកអនុវត្តការងារសប្បុរសធម៌នៅកម្ពុជា ដើម្បីតបស្នងដល់សង្គមកម្ពុជា។ យើងរួមគ្នាកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ៕

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ (រូបស្តាំ) និងលោក XU ZHIXING អភិបាលនិងជាអគ្គលេខាធិការនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប (រូបឆ្វេង)
លោក XU ZHIXING អភិបាលនិងជាអគ្គលេខាធិការនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ប្រគល់ថវិកាសប្បុរសធម៌ជូនដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនដល់ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប
ប័ណ្ណថ្លែងអំណរគុណ
អត្ថបទពេញនិយម
អត្ថបទថ្មី