Elon Musk ថា ទៅមហាវិទ្យាល័យសម្រាប់សប្បាយ មិនមែនសម្រាប់រៀនឡើយ

  • 2020-05-26 06:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla និង SpaceX បានចែករំលែកការគិតរបស់ខ្លួនចំពោះមហាវិទ្យាល័យ ក្នុងអំឡុងការធ្វើសន្និសីទកម្មវិធី Satellite 2020។

CEO ក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk

នៅក្នុងអំឡុងពេលសំនួរចម្លើយ លោក Musk ត្រូវបានគេសួរថា "តើមហាវិទ្យាល័យ និងឧស្សាហកម្ម អាចធ្វើបែបណាដើម្បីងាយស្រួលដល់សិស្ស អាចមានលទ្ធភាពរៀនមហាវិទ្យាល័យបាន?" ។ លោក Musk ក៏បានឆ្លើយតបទៅវិញថា "អ្នកមិនបាច់ត្រូវការចូលមហាវិទ្យាល័យដើម្បីរៀនឡើយ” ហើយថាចំណេះដឹងទាំងនោះ តាមពិតទៅគឺឥតគិតថ្លៃប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក Musk បានពិពណ៌នាថា មហាវិទ្យាល័យគ្រាន់តែជាការដាក់កិច្ចការផ្ទះដ៏គួរឲ្យធុញទ្រាន់ប៉ុណ្ណោះ និងបន្ថែមថា តម្លៃពិតប្រាកដនៃការចូលមហាវិទ្យាល័យ គឺសិស្សបានចំណាយពេលជាមួយមនុស្សអាយុស្របាគ្នា មុនពេលដល់ជីវិតធ្វើការប៉ុណ្ណោះ។

“ខ្ញុំគិតថាមហាវិទ្យាល័យគ្រាន់តែជាកន្លែងសម្រាប់សប្បាយប៉ុណ្ណោះ មិនមែនសម្រាប់រៀនឡើយ”។ នេះបើតាមសម្តីលោក Musk៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី