ក្រសួងបញ្ជាក់ថា ករណីឆ្លងថ្មី២នាក់ គឺមិនមែនជារលក២នោះទេ

  • 2020-05-26 07:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបញ្ជាក់ច្បាស់ៗថា ករណីឆ្លងថ្មី២នាក់ កាលពីពេលថ្មីៗនេះ នៅមិនទាន់ចាត់ទុកជាករណីរលកទី២នៅឡើយទេ គឺជាករណីនាំចូលពីក្រៅប្រទេស។ នេះជាការបញ្ជាក់ពី លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន តាមរយៈ Telegram នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០។

លោកជំទាវ បានបញ្ជាក់បន្ថែមទៀតថា រហូតមកទល់នឹងពេលនេះ ប្រទេសកម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៤នាក់ តួលេខនេះបន្ថែមលើអ្នកឆ្លងថ្មី ២នាក់ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជាថ្មីៗនេះ។ អ្នកទាំងពីរ ដែលឆ្លងជំងឺកូវីដ១៩ គឺកំពុងទទួលការព្យាបាលផងដែរ។

លោកជំទាវបានណែនាំដល់អ្នកសារព័ត៌មានកុំឲ្យប្រើប្រាស់ករណីឆ្លងថ្មី ២នាក់នេះថា ជាករណី ឆ្លងជំងឺកូវីដ១៩ រលកទី២ គឺឲ្យប្រើប្រាស់ត្រឹមពាក្យ ករណីនាំចូលជំងឺកូវីដ១៩ ប៉ុណ្ណោះ។​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម