ម៉ាឡេស៊ី​មាន​ករណី​ផ្ទុះ​កូវីដ​-១៩​ថ្មី​ ខ្លាំង​ជាង​គេ​ក្នុង​រយៈ​ពេល​៦​សប្ដាហ៍​ចុង​ក្រោយ​

  • 2020-05-26 07:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាឡេស៊ី​ត្រូវ​​រាយ​ការណ៍​ថា​មាន​ករណី​កើន​ឡើង​អ្នក​ឆ្លង​កូវីដ​-១៩​ ប្រចាំ​ថ្ងៃ​ច្រើន​ជាង​គេ​​ក្នុង​រយៈពេល​៦​សប្ដាហ៍​ចុង​ក្រោយ​ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​មក​។​

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រសួង​សុខាភិបាល​នៃ​ប្រទេស​នេះ​បាន​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​ថ្មី​រហូត​ដល់​១៧២​នាក់​ ក្នុង​នោះ​១១២​នាក់​គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ មិន​មែន​ឆ្លង​ក្នុង​សហគមន៍​នោះ​ទេ។​ តួ​លេខ​នេះ​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ មាន​អ្នក​ឆ្លង​កើនឡើង​សរុប​រហូត​ដល់ ​៧៤១៧​នាក់​ និង​១១៥​នាក់​បាន​ស្លាប់។​

សន្ទុះ​នៃ​អ្នក​ឆ្លង​កើន​ឡើង​ក្រោយ​រដ្ឋាភិបាល​បាន​បើក​ប្រទេស​​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​ឧសភា​ ដោយ​សារ​រយៈ​ពេល​បិទ​ទ្វារ​កន្លង​មក​ម៉ាឡេស៊ី​មាន​ការ​ខាត​បង់​សេដ្ឋកិច្ច​រហូត​ដល់​ ២,៤​ពាន់​លាន​រីងហ្គីត​ (ជាង​៥០០​លាន​ដុល្លារ​អាមេរិក​)​។​ យ៉ាង​ណា​ពលរដ្ឋ​នៅ​តែ​រឹត​បន្តឹង​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ក្នុង​ករណី​គ្មាន​ភាព​ចាំ​បាច់។​

ជាមួយ​គ្នា​នោះ​ដែរ​ម៉ាឡេ​ ក៏​បាន​​ប្រើ​ធម៌​ក្ដៅ​ចំពោះ​ពលករ​បរទេស​ដែល​គ្មាន​ឯកសារ​ធ្វើ​ការ​គ្រប់គ្រាន់​ និង​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ជា​ដើម។​ នៅ​អាស៊ាន​សិង្ហបុរី​ ឈរ​លេខ​១​ ហ្វីលីពីន​ឈរ​លេខ​២​ ជា​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​ខណៈ​ម៉ាឡេស៊ី​ស្ថិត​នៅ​លេខ​៣​៕

ប្រភព៖ Bangkokpost   ប្រែសម្រួល៖ សៀនហួរ