iPhone 11 ក្លាយជាស្មាតហ្វូនពេញនិយមបំផុតក្នុងលោក ឡើងជំនួសតំណែង iPhone XR

  • 2020-05-27 01:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ថ្មី​ដែល​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Omdia បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​នេះ បាន​និយាយ​ថា​ iPhone 11 បាន​ក្លាយ​ជា​ស្មាតហ្វូន​ពេញ​និយម​ជាង​គេ​ក្នុង​លោក ដោយ​​ដណ្ដើម​បាន​តំណែង​កំពូល​នេះ iPhone XR។ ផ្អែក​តាម​ទិន្នន័យ​ Apple អាច​លក់ iPhone 11 បាន ១៩,៥លាន​គ្រឿង ក្នុង​ត្រីមាស​ដំបូង​នា​ឆ្នាំ ២០២០។

របាយការណ៍​របស់​ Omdia បាន​ពន្យល់​ថា ត្បិត​ថា​​មាន​​​ផល​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ជំងឺ​កូវីដ​១៩​មែន ប៉ុន្តែ​ចំនួន​លក់ iPhone 11 ​ក្នុង​ត្រីមាស​ទី​មួយ ឆ្នាំ ២០២០ គឺ​ច្រើន​ជាង​ចំនួន​លក់ iPhone XR កាល​ពី​ត្រីមាស​ទី​មួយ ឆ្នាំ ២០១៩។

តារាង​ខាង​លើ​បាន​បង្ហាញ​ថា iPhone 11 ស្ថិត​នៅ​តំណែង​កំពូល​ ដោយ​មាន​ចំនួន​លក់​ច្រើន​ជាង​ស្មាតហ្វូន​ដទៃ​ដាច់​ដែរ​ម្ដង។ គួរ​កត់​សម្គាល់​ដែរ​ថា​ iPhone បួន​ប្រភេទ​គឺ​ស្ថិត​ក្នុង​តារាង​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​ក្នុង​ត្រីមាស​ទី​មួយ បូក​រួម​ជា​មួយ​ស្មាតហ្វូន Android របស់ Samsung និង Xiaomi៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម