Erling Haaland ជួបបញ្ហារបួសក្នុងជំនួបជាមួយ Bayern កាលពីយប់មិញ
- 2020-05-27 02:03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Erling Haaland ជួបបញ្ហារបួសក្នុងជំនួបជាមួយ Bayern កាលពីយប់មិញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធវ័យក្មេងErling Haaland បានជួបបញ្ហារបួសអំឡុងពេល Borussia Dortmund ចាញ់ Bayern Munich នៃពាន Bundesliga កាលពីយប់មិញ។
កីឡាករវ័យ១៩ឆ្នាំបានប្ដូរចេញជំនួសដោយកីឡាករ Gio Reyna ក្នុងនាទី៧២ បន្ទាប់ពីបានបញ្ហាសាច់ដុំពេលព្យាយាមទទួលបានពីមិត្តរួមក្រុម Jadon Sancho។ ក្នុងការប្រកួតនេះ Bayern បានយកឈ្នះ ១-០ ទាត់ចូលនាទី៤៣ ដោយកីឡាករ Joshua Kimmich ក្នុងកីឡដ្ឋាន Signal Iduna Park របស់ Dortmund។
លទ្ធផលនេះ Bayern កាន់តែខិតជិតលើកពានលីគជាលើកទី៨រដូវកាលជាប់គ្នា ដាច់៧ពិន្ទុឈរកំពូលតារាង ហើយនៅសល់តែ៦ប្រកួតទៀតទេនឹងបញ្ចប់លីគហើយ។ ចំណែក Dortmund បន្តនៅលេខ២ដដែល តាមពីក្រោយដោយក្រុម RB Leipzig៕