ទីបំផុត vivo Y30 ចេញតម្លៃផ្លូវការនៅខ្មែរហើយ

  • 2020-05-27 03:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ធ្វើការ​បើក​ឲ្យ​ធ្វើ​ការ​ទស្សន៍ទាយ​ទៅ​លើ​តម្លៃ​របស់​ម៉ូឌែល ​vivo Y30 អស់​រយៈពេល​ជិត​មួយ​​សប្ដាហ៍​មក ពេល​នេះ​ក្រុមហ៊ុន​ស្មាតហ្វូន vivo ​បាន​បើក​ប្រកាស​តម្លៃ​ពិត​ប្រាកដ​​ហើយ។

ចំពោះ​ស្មាតហ្វូន​ម៉ូឌែល Y30 នេះ​ដែរ​បើ​យើង​មើល​ទៅ​លើ​ការចនា គឺ​មាន​រូបរាង​ដូច​ទៅ​នឹង​សិស្ស​ច្បង​របស់​វា​ម៉ូឌែល vivo Y50។ ស្មាតហ្វូន vivo Y30 គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ជម្រើស ២ ​ពណ៌ គឺ​ពណ៌ខៀវ​ហៅ​ថា Dazzle Blue ដែល​រំលេច​ជាមួយ​ពន្លឺ​ជះ​ចេញ​ពី​កញ្ចក់​​ឡេន​​កាមេរ៉ា​ក្រោយ​ប្រៀប​បាន​នឹង​ពន្លឺ​ព្រះអាទិត្យ​ចាំង​ជះ​លើ​ផ្ទៃ​ទឹក​នា​ព្រឹក​ព្រលឹម​រំលេច​នូវ​សោភ័ណភាព​ដ៏​ស្រស់​ស្អាត​នៅ​ពេល​កាន់​ប្រើ​ក្នុង​ដៃ។ ​មួយ​ពណ៌​ទៀត​គឺ​ជា​ពណ៌​ស​ហៅ​ថា Moonstone White ដែល​ជា​ពណ៌​ប្រដេញ​ចម្រុះ​នៅ​ពេល​ចាំង​ជា​មួយពន្លឺ។

រីឯ​សម្រាប់​ផ្នែក​កាមេរ៉ា​របស់ Y30 នេះ​ដែរ​គឺ​ត្រូវ​បាន​បំពាក់​មក​ជា​មួយនឹង​កាមេរ៉ាក្រោយ ៤​គ្រាប់ ផ្នែក​កាមេរ៉ា​មុខ ១​គ្រាប់ ដែល​បង្ហាញ​ចេញ​នូវ​អេក្រង់​បែប Ultra O Screen ហើយ​ភ្ជាប់មក​ជា​មួយ​រន្ធ​សាកថ្ម​​ Type-C ជំនាន់​ចុង​ក្រោយ​ទៀត​ផង។

ចំពោះ​តម្លៃ​ពិត​ប្រាកដ​ដែល​ក្រុមហ៊ុន​ស្មាតហ្វូន vivo បាន​ធ្វើ​ការ​បើក​ប្រកាស​នៅ​ថ្ងៃ​នេះ​គឺ​ត្រឹមតែ $169 តែប៉ុណ្ណោះ។

ទៀត​សម្រាប់​បង​ប្អូន​ដែល​បាន​ធ្វើ​ការ​ចូលរួម​ទស្សន៍ទាយ​នូវ​តម្លៃ​របស់​ស្មាតហ្វូន Y30 កាល​ពី​ថ្ងៃ​ទី ២៤​ បាន​ធ្វើ​ត្រឹមត្រូវ​ជាមួយ​នឹង​លក្ខខណ្ឌ ទាយ​ត្រូវ​ជាមួយ​នឹង​តម្លៃពិត នោះ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ចាប់ឆ្នោត​រក​អ្នកឈ្នះ​ចំនួន ៣​រូប ដើម្បី​ទទួល​បាន​នូវ​ទូរសព្ទ vivo Y30 ចំនួន ៣ គ្រឿង ព្រម​ទាំង​កាដូ​លើក​ទឹកចិត្ត​​តុក្កតា​ដ៏​ស្រស់​ស្អាត​ចំនួន ៧ រង្វាន់​ថែម​ទៀតផង។ សម្រាប់​អ្នក​ឈ្នះ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកាស នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នៅផេកផ្លូវការ vivo៕

អត្ថបទពេញនិយម