ជា​អ្នក​​ជំនាញ IT ផង ជា​តារាចម្រៀង​ផង វង្ស វេហា ស្នើសុំ​​ពីមហាជននូវ​រឿង​មួយ

  • 2020-05-27 03:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម មរតក មេឌៀ លោក វង្ស វេហា សុំ​ឲ្យ​មហាជន​បើក​បេះដូង​ទទួល​យក​អ្នក​សិល្បៈ​វ័យ​ក្មេង​ជំនាន់​ក្រោយ ដើម្បី​លើក​កម្ពស់​មរតក​សិល្បៈ​ខ្មែរ និង​អ្នក​សិល្បៈ​ផ្ទាល់។

ស្ថិត​ក្នុង​វ័យ​២៨​ឆ្នាំ តារា​ចម្រៀង​សម្បុរ​ស្រអែម និង​សម្បូរ​ពុកចង្កា វង្ស វេហា ចាត់​ទុក​ការ​គាំទ្រ​របស់​មហាជន គឺ​ជា​កម្លាំង​លើក​ទឹកចិត្ត​យ៉ាង​សំខាន់​ដែល​នាំ​ឲ្យ​រូប​លោក និង​អ្នក​សិល្បៈ​វ័យ​ក្មេង​ដទៃ​ទៀត​កាន់​តែ​មាន​កម្លាំង​ចិត្ត​បញ្ចេញ​ស្នាដៃ​ថ្មីៗ ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ឲ្យ​បាន​គ្រប់​រសជាតិ។

ចំពោះ​រូប​លោក នឹង​ខ្នះខ្នែង​បញ្ចេញ​នូវ​ស្នាដៃ​បទចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត បើ​ទោះ​បី​ជា​មមាញឹក​ខ្លាំង​ក្ដី។ លោក វង្ស វេហា កំពុង​បំពេញ​ការ​ងារ​ផ្នែក អាយ ធី នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ហើយ​បាន​ឆ្លៀតពេល​ច្រៀង​ឲ្យ​ផលិតកម្ម មរតក មេឌៀ នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។

ដោយ​មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​ចម្រៀង វេហា បាន​ឆ្លៀត​ពេល​ចេញ​បទ​ចម្រៀង MV ជា​បន្ត​បន្ទាប់​ហើយ​បទ​ថ្មី​មួយ​ដែល​ទើប​ចេញ​មាន​ចំណង​ជើង​ថា"ខ្មាស​អ្នក​ប៉ោយប៉ែត" ក៏​ពីរោះ​ណាស់​ដែរ។

លោក វង្ស វេហា ទើប​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ចុង​ឆ្នាំ​២០១៩ ហើយ​ទើប​ច្រៀង​បទ​មនោសញ្ចេតនា​បាន​៤​បទ​ប៉ុណ្ណោះ។ ប៉ុន្តែ​បទ​ទាំង​នោះ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន ដោយសារ​តែ​ទឹកដម​សំនៀង​របស់​លោក​ពីរោះ​រណ្ដំ​ចិត្ត មិន​ចាញ់​សំឡេង​អ្នក​ចម្រៀង​ចាស់​វស្សា​ប៉ុន្មាន​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម