មក​ដឹង​តម្លៃ​ខ្លួន​​ផ្ទេរ​របស់​ Sarach ​ចេញ​ពី​ Muang Thong ក្បែរ​លាន​ដុល្លារ

  • 2020-05-27 04:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ថៃ Sarach Yooyen បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​ថ្មី BG Pathum United ក្នុង​ Thail League 1 ពី​ក្លឹប Muang Thong United ជា​ផ្លូវ​ការ​ហើយ។

កីឡាករ​វ័យ​២៧​ឆ្នាំ​​បាន​បង្ហាញ​ក្នុង​ជា​កីឡាករ​របស់​ក្លឹប​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ តាម​ការ​ឲ្យ​ដឹង​តម្លៃ​ខ្លួន​ផ្ទេរ​របស់ Sarach ទៅ​កាន់​ក្លឹប Pathum គឺ​៣០​លាន​បាត(ជាង​៩៤​ម៉ឺន​ដុល្លារ) និង​ទទួល​បាន​ថ្លៃ​នឿយហត់​​​៥៥​ម៉ឺន​បាត​(ជាង​១៧ ០០០​ដុល្លារ) ក្នុង​មួយ​ខែ។

Sarach គឺ​ជា​កីឡាករ​ក្នុង​ក្រុម​ធំ​ទី​៥​ដែល​ចាកចេញ​ពី Muang Thong ក្នុង​កុងត្រា​ទិញ​ផ្ដាច់​និង​ខ្ចី​ជើង​​​នៅ​រដូវ​កាល​នេះ។ សម្រាប់​កីឡាករ​៤​រូប​ផ្សេង​ទៀត​បាន​ចូលរួម​ជាមួយ​ក្លឹប Port FC ក្នុង​នោះ​មាន Adisorn Promrak, Charyl Chappuis, Heberty Fernandes (ខ្ចី​ជើង) និង Adisak Kraisorn (ខ្ចី​ជើង)។

ការ​ប្រកួត​របស់ Thai League 1 បាន​ផ្អាក​តាំងតែ​ពី​ខែ​មីនា បន្ទាប់​ពី​លេង​បាន​៤​សប្ដាហ៍ ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​មេរោគ Covid-19 ហើយ​គ្រោង​ត្រឡប់​វិញ​នៅ​ខែ​កញ្ញា​ខាង​មុខ៕ ​

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ