តួលេខបង្ហាញថា iPhone SE ថ្មី មានគេចាប់អារម្មណ៍ខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍
- 2020-05-27 04:28:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួលេខបង្ហាញថា iPhone SE ថ្មី មានគេចាប់អារម្មណ៍ខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
នៅចន្លោះខែមីនា ដល់ខែមេសា ឆ្នាំ ២០២០ នេះ iPhone SE គឺជាស្មាតហ្វូនដែលមានគេស្វែងរកច្រើនជាងគេលើអ៊ីនធឺណិត សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៦ រួមមានសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងថៃ។
ទិន្នន័យដែលចេញផ្សាយដោយ iPrice Group បានបង្ហាញថា iPhone SE មានចំនួនស្វែងរកដល់ទៅ ៦៧ម៉ឺនដង។ iPrice បានបកស្រាយថាអ្នកប្រើប្រាស់ភាគច្រើនចាប់អារម្មណ៍នឹង iPhone SE ថ្មី ដោយសារវាមានតម្លៃធូរ មានចាប់ពី ៣៩៩ដុល្លារនៅទីផ្សារអាមេរិក។
ស្មាតហ្វូនចំណាត់ថ្នាក់លេខ ២ គឺ OnePlus 8 និង OnePlus 8 Pro ដែលមានការស្វែងរក ៩៣ ៦០០ ដង។ ចំណែកលេខ ៣ គឺ Xiaomi Mi 10ដែលមានការស្វែងរក ៦០ ៥០០ដង៕