Mercedes E-Class ឆ្នាំ២០២១ បន្ថែមប្រភេទទ្វារ២ និង ប្រភេទបើកដំបូល

  • 2020-05-27 06:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញរថយន្ត E-Class Sedan និង E-Class All Terrain Wagon ឥឡូវនេះក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្ត E-Class Coupe (ទ្វារ២) និង Cabriolet (បើកដំបូល) ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ។

E-Class Cabriolet (បើកដំបូល)
E-Class Coupe (ទ្វារ២)

រថយន្ត Mercede E-Class Coupe និង Cabriolet ឆ្នាំ២០២១ ទទួលបានការឌីហ្សាញថ្មីមួយចំនួន ព្រមទាំងពាំនាំបច្ចេកវិទ្យាកាន់តែទំនើប នៅក្នុងកាប៊ីនទៀតផង។ វាបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាន MBUX ទំហំ ១២,៣អ៊ីញ និងកុងទ័រឌីជីថល ១២,៣អ៊ីញផងដែរ។

សម្រាប់ស៊េរីថ្មីនេះ Mercedes ផ្តល់ជម្រើស ២ ម៉ូដែលលើ E-Class Coupe និង Cabriolet គឺ E450 (ប៉ុងមួយ) និង E450 4Matic (ប៉ុងពីរ)។ ពួកវាប្រើម៉ាស៊ីនដូចគ្នាគឺ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦២សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ អាចរត់ដល់ល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ វាក៏មានម៉ូដែល AMG E53 ដែរ ដោយបំបាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤២៩សេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Mercedes មិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែវានឹងចេញលក់នៅចុងឆ្នាំ២០២០ នេះតែម្តង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី