Xiaomi នឹងឈប់ផលិតទូរសព្ទ 4G ត្រឹមឆ្នាំ ២០២០នេះ

  • 2020-05-27 07:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi និង​​ម៉ាក​យីហោ​សាខា​របស់​ខ្លួន​គឺ​ Redmi បាន​ប្រកាស​ចេញ​ផលិត​ថ្មីៗ​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​ស្មាតហ្វូន​ប្រកាស​ចេញ​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​គាំទ្រ​សេវា 5G។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន Xinhua បាន​ឲ្យ​ដឹង​ថា​ Xiaomi នឹង​បញ្ឈប់​ការ​ផលិត​ទូរសព្ទ 4G ឲ្យ​បាន​ត្រឹម​ដំណាច់​ឆ្នាំ ២០២០នេះ។ ដំណឹង​នេះ​គឺ​ចេញ​​ពី​លោក Lei Jun នាយក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​ Xiaomi ដែល​លោក​បាន​ប្រាប់​អំពី​ផែនការ​អនាគត​របស់​ក្រុមហ៊ុន ពេល​ជួប​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន Xinhua កាល​ពី​ថ្មីៗ​នេះ។

លោក​ Lei Jun បាន​ឲ្យ​​ដឹង​ថា​​ 5G ​បាន​ជួយ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​​ក្នុង​ឧស្សាហកម្ម​​បច្ចេកវិទ្យា​ ដូច​ជា​ការ​សន្ទនា​តាម​អនឡាញ​កម្រិត 4K ឬ 8K, ការ​លេង​ហ្គេម​តាម​អនឡាញ និង​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ជា​ដើម។ ដូច្នេះ​ហើយ​ទើប Xiaomi ផ្ដោត​លើ​ការ​ប្រកាស​ចេញ​ទូរសព្ទ 5G៕

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ សុខហេង