ទស្សនា​ទេសភាព​តំបន់​ធម្មជាតិ​ទាំង ៧ ដែល​ទើប​ដាក់​ចូល​ជា​បេតិកភណ្ឌ​

  • 2020-05-27 13:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ដាក់​បញ្ចូល​តំបន់​ធម្មជាតិ​ចំនួន ៧ នៅ​ខេត្ត​បាត់ដំបង​ និង​ខេត្ត​បន្ទាយ​ជ័យ​ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ។

ប្រភព៖​ មន្ទីរបរិស្ថានខេត្ត​ បន្ទាយមានជ័យ

តំបន់​ទាំង​ ៧​នោះ​មាន​ដូច​ជា៖

  • តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ ភ្នំ​យាយ​សំ ផ្ទៃ​ដី​ ៤១៦ហិចតា នៅ​ខេត្ត​បន្ទាយមានជ័យ។

  • តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ព្រះ-ភ្នំ​វែង ផ្ទៃ​ដី ១៥០០ហិចតា នៅ​ខេត្ត​បន្ទាយមានជ័យ។

  • តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ព្រះនេត្រ​ព្រះ ផ្ទៃដី ១៣ហិចតា នៅ​ខេត្ត​បន្ទាយមានជ័យ។
  • តំបន់​បេតិកភណ្ឌ​ធម្មជាតិ គិរីយង់ ផ្ទៃដី ៩៨៤.៣១ហិចតា នៅ​ខេត្ត​បាត់ដំបង។

  • តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ជញ្ជាំង ផ្ទៃដី ១៩ហិចតា នៅ​ខេត្ត​បន្ទាយមានជ័យ។

  • តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ស្វាយ ផ្ទៃដី ១៦ហិចតា នៅ​ខេត្ត​បន្ទាយមានជ័យ។

  • តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​បាក់ ផ្ទៃដី ៣៦ហិចតា នៅ​ខេត្ត​បន្ទាយមានជ័យ៕

អត្ថបទ៖ ហ៊ីម រស្មី