ថៃរកឃើញអ្នកឆ្លងវីរុសថ្មី ៩ករណី ក្នុងនោះ ២នាក់ទើបត្រឡប់មកពីអាមេរិក

  • 2020-05-28 04:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសនេះចំនួន ៩ ករណីកាលពីថ្ងៃពុធកន្លងទៅ។ អ្នក​ឆ្លងថ្មីទាំងអស់ គឺជាអ្នកដែលត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកប​ន្ទាប់ពីពួកគេបានវិលត្រឡប់មកពីបរទេស។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មានបុរសថៃពីរនាក់អាយុ ១៨ និង ២៧ ដែល​ទើប​ត្រឡប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១២ ខែឧសភា។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ Covid-19 (CCSA) បាននិយាយថាករណីថ្មី បាន​ធ្វើ​ឲ្យ​ចំនួន​សរុប​កើនឡើងដល់ ៣ ០៥៤ ករណី​នៅ​ទូទាំង​ប្រទេស។ ករណីនៃការជាសះស្បើយឡើងវិញសរុប មាន ២ ៩៣១ នាក់ខណៈដែលអ្នកជំងឺ ៦៦ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ​អ្នក​ស្លាប់​នៅ​ចំនួន ៥៧​នាក់​ដដែល៕

ប្រភព៖ MalayMail   ប្រែ​សម្រួល៖ រ័ត្ន