ក្រុមហ៊ុនមេ TikTok ចំណេញលុយ ៣ពាន់លានដុល្លារកាលឆ្នាំមុន
- 2020-05-28 06:44:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមេ TikTok ចំណេញលុយ ៣ពាន់លានដុល្លារកាលឆ្នាំមុន
ចន្លោះមិនឃើញ
ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អាចរកប្រាក់ចំណេញបានជាង ៣ពាន់លានដុល្លារ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។
ប្រភពដែលដឹងអំពីរឿងនេះបានប្រាប់ Bloomberg ថា ByteDance អាចរកប្រាក់ចំណូលបាន ១៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩ ដែលមានការកើនឡើងជាងពីរដងធៀបនឹងឆ្នាំ ២០១៨ ដែលរកបានប្រមាណ ៧,៤ពាន់លានដុល្លារ។
ប្រាក់ចំណេញច្រើនមហាសាលនេះ គឺច្រើនជាងក្រុមហ៊ុនបច្ចេកវិទ្យាធំនៅតំបន់ Silicon Valley ដូចជា Twitter ដែលរកប្រាក់ចំណេញបាន ១,៤៧ពាន់លានដុល្លារ និង Snapchat ដែលឆ្នាំមុនមិនអាចរកប្រាក់ចំណេញបាន មានតែខាតបង់ទៅវិញ។
ប្រជាប្រិយភាពរបស់ TikTok មានសន្ទុះកើនឡើងខ្លាំង ដែលជាការគំរាមកំហែងដល់ក្រុមហ៊ុនបណ្ដាញសង្គមអាមេរិកធំៗដូចជា Facebook និង Twitter។ ការផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យអ្នកប្រើ TikTok កើនរឹតតែខ្លាំង ដែលពេលនេះមានអ្នកប្រើលើសពី ២ពាន់លាននាក់ទៅហើយ៕