កូរ៉េខាងត្បូងព្រួយរឿងរលកទី២ ក្រោយផ្ទុះអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានតាំងពីខែមេសា

  • 2020-05-28 07:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍អំពីការកើនឡើងនូវករណី​ច្រើន​បំផុត​មិនធ្លាប់​មាន​ក្នុងរយៈពេលជិតពីរខែ ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ជា​សញ្ញា​នៃ​រលក​ទី ២។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ បានរាយការណ៍ពីករណីថ្មីចំនួន ៧៩ ករណីកាលពីថ្ងៃព្រហស្បតិ៍ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៤​ម៉ោង ដែល​មិន​ធ្លាប់​មាន​ចាប់តាំងពីថ្ងៃទី ៥ ខែមេសា​មក។ ភាគច្រើននៃការឆ្លងទាំងនោះ បណ្ដាល​មក​ពីការ​សហគមន៍​ដែល​នៅ​ឃ្លាំងមួយ​ Bucheon នៅជាយក្រុងសេអ៊ូល​ច្រើន​ជាងករណីនាំចូលពីបរទេស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​លោក Park Neung-hoo បានលើកឡើងពីទស្សនវិស័យដែលថាប្រទេសនេះត្រូវបានគេចាត់ទុកថាជាប្រទេសមានការឆ្លើយតបនឹងវីរុសដែលល្អបំផុតនៅលើពិភពលោក ប៉ុន្តែ​ពេល​នេះ​ប្រហែលជាត្រូវវិលត្រឡប់ទៅរក​ការ​រក្សា​គម្លាត​សង្គម​វិញ ព្រោះវាកាន់តែពិបាក​ក្នុង​ការ​តាមដានការផ្ទុះឡើង។

គួរ​បញ្ជាក់ថា មកទល់​ពេល​នេះ កូរ៉េខាងត្បូង​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូវីដ១៩​សរុប ១១ ៣៤៤នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ២៦៩​នាក់ និង​ព្យាបាល​ជា​សះ​ស្បើយ ១០ ៣៤០​នាក់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន