នៅមុខពន្លឺអេក្រង់យូរ ទោះមិនចេញទៅណាក៏ស្បែកមុខខូចដែរ សាក ៥វិធីនេះលើកសម្រស់វិញបាន

  • 2020-06-06 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់មុខម៉ដ្ឋខៃ សរខ្ចី គឺជាបំណងប្រាថ្នារបស់អ្នកគ្រប់គ្នា អ្នកខ្លះមិនហ៊ានចេញក្រៅ ព្រោះខ្លាចកម្ដៅថ្ងៃធ្វើឲ្យខូចស្បែក។ ប៉ុន្តែកំហុសដែលមើលមិនឃើញនោះ ភ្លើងពណ៌ខៀវដែលចេញពីអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រ ក៏អាចធ្វើឲ្យខូចស្បែកបានដែរ។

បើអ្នកចំណាយពេលយូរ នៅមុខពន្លឺអេក្រង់ ស្បែកអ្នកនឹងរងការប៉ះពាល់ជាច្រើន ដូចជា ៖ លេចចេញរង្វង់ខ្មៅជុំវិញភ្នែក (ស្លក់) , លេចចេញនូវស្នាមជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ , ធ្វើឲ្យស្បែកមុខស្ងួត គ្មានសំណើម , កាត់បន្ថយនូវជាតិខូឡាជែន និង ស្រទាប់តឹងណែននៃស្បែក ធ្វើឲ្យស្បែកមុខឆាប់យារធ្លាក់ , ធ្វើឲ្យស្រទាប់ស្បែកស្ដើង , និង ធ្វើឲ្យស្បែកប្រែជាខ្មៅស្រអាប់ និង សមិនស្មើគ្នា ។

ពិតណាស់ សម័យនេះ មនុស្សមួយចំនួនធំចាំបាច់ត្រូវប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិក សម្រាប់បំពេញការងារប្រចាំថ្ងៃ ដែលជាហេតុធ្វើឲ្យពួកគេងាយទទួលរងនូវកាំរស្មីដែលជះចេញពីពន្លឺអេក្រង់នៃឧបករណ៍ទាំងនោះ ។ ដូច្នេះ ត្រូវតែអនុវត្តវិធីសាស្ត្រការពារ និងថែទាំស្បែកមុខឲ្យមានសុខភាពល្អឡើងវិញ ដូចជា៖

១. កាត់បន្ថយការមើលអេក្រង់ ទូរសព្ទ ឬ កុំព្យូទ័រ ជាប់ក្នុងរយៈពេលយូរម៉ោង និង ព្យាយាមដាក់វាឲ្យឆ្ងាយពីផ្ទៃមុខរាល់ពេលប្រើប្រាស់ ។

២. ដុសសម្អាតកោសិកាចាស់លើផ្ទៃមុខឲ្យស្អាតល្អ៖ ជារៀងរាល់ថ្ងៃ ស្បែករបស់អ្នកមានកោសិកាជិតមួយលានដែលងាប់ដោយសារ ស្ត្រេស (ការប្រែប្រួលអ័រម៉ូន), ប៉ះពាល់ខ្យល់អាកាស, រងឥទ្ធិពលកាំរស្មីយូវី (ពីពន្លឺព្រះអាទិត្យ និង អេក្រង់) កត្តារួមផ្សំជាច្រើនទៀត។

បើអ្នកខកខានដុសសម្អាតកោសិការងាប់ចាស់ៗទាំងនោះចេញ ស្បែកនឹងមានសភាពស្រអាប់ វាអាចកកបិទរន្ធដែលបណ្តាលឲ្យឡើងមុនថែមទៀត។ ដូច្នេះគួរជ្រើសរើសប្រើហ្វូមលាងសម្អាតផ្ទៃមុខដែលអាចសម្អាតជ្រៅដល់រន្ធញើសតូចៗ បានស្អាតជារៀងរាល់ថ្ងៃ ដូចជាប្រើហ្វូមលាងសម្អាតមុខ ផនស៍ វាយប៊ីយូធី ដែលមានរូបមន្តថ្មី ជាមួយបច្ចេកវិទ្យា Micro-Exfoliation , វីតាមីន B3 និង មានក្លិនក្រអូបពីស្រទាប់ផ្កាកូលាប ផ្តល់ជូនស្បែកនូវភាពទន់ ម៉ដ្ឋ រលោង សភ្លឺថ្លា នឹងលែងមានបញ្ហាឡើងមុនញឹកញាប់ទៀតហើយ។

**៣. ផ្តល់សំណើមដល់ស្បែកមុខ** ដោយការលាបឡេថែស្បែក ដែលសម្បូរដោយវីតាមីន និងជាផលិតផលថែរក្សាសម្រស់មានការទទួលស្គាល់គុណភាពភាពស្របច្បាប់ពីក្រសួងសុខាភិបាល (មានស្លាកសញ្ញាត្រឹមត្រូវ ជៀសវាងឡេលាយ)។

វីតាមីនសំខាន់ៗ ដែលស្បែកមុខយើងត្រូវការបំផុតគឺ វីតាមីន B3+ និង 4D Hyaluronic, និង Rose Hip Extract ( សម្បូរវីតាមីន c) ទាំងនេះមាននៅក្នុងក្រែមលាបថែបំប៉នស្បែក ផនស៍ វ៉ាយបីយូធី ជំនាន់ថ្មីដែលទើបចេញជាមួយរូបរាងថ្មី និងរូបមន្តកាន់តែប្រសើរជាងមុខ។ ផ្ទៃមុខរបស់អ្នកនឹងទទួលបាន វីតាមីន Gluta Boost និង វីតាមីន B3 ផ្ដល់សំណើម និងធ្វើឲ្យស្បែកភ្លឺម៉ដ្ឋរលោង។

៤.លាបឡេការពារកម្ដៅថ្ងៃជាប្រចាំ ទោះជាអ្នកមិនចេញពីផ្ទះ ៖ ព្រោះប្រភេទកាំរស្មី UV មិនមែនចេញមកតែពីពន្លឺព្រះអាទិត្យតែ១មុខឡើយ។ វាក៏អាចបញ្ចេញមកតាមពន្លឺភ្លើងនៃឧបករណ៍ប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះដែរ ។

បើអ្នកប្រើ ឡេលាបមុខ ផនស៍ វ៉ាយបីយូធី Super Cream វាមិនត្រឹមថែបំប៉នស្បែកនោះទេ វាក៏អាចការពារកម្តៅថ្ងៃផងដែរ ដោយអ្នកអាចជ្រើសរើសប្រើបានតាមប្រភេទស្បែកមុខដូចជា ៖ ពណ៌ផ្កាឈូក ការពារកម្ដៅថ្ងៃពី SPF15 សម្រាប់ស្បែកមុខធម្មតា និង ពណ៌ទឹកក្រូច ការពារកម្ដៅថ្ងៃពី SPF30 សម្រាប់ស្បែកមុខស្ងួត ។

៥.តាំងសមាធិឲ្យស្ងប់ចិត្តមុនចូលគេង ទើបគេងលក់ស្កប់ស្កល់ល្អ។ មិនបាច់ច្រើននោះទេ គ្រាន់តែ ៥នាទីមុនចូលគេងរាល់ថ្ងៃ គឺគ្រប់គ្រាន់ហើយ។ អ្នកគួររកន្លែង អង្គុយឲ្យស្រួលខ្លួន ប្រឹងធ្វើចិត្តឲ្យស្ងប់ បិទភ្នែក គិតរំពៃដល់ដង្ហើមចេញចូលរបស់អ្នក ហើយរាល់ពេលដែលអារម្មណ៍របស់អ្នកចាប់ផ្តើមរកគិតដល់រឿងផ្សេងៗ សូមបកមកស្តាប់ដង្ហើមចេញចូលខ្លួនឯងវិញ។

ការតាំងសមាធិ តាំងចិត្ត និងអារម្មណ៍ឲ្យស្ងប់នឹងនរ ត្រូវបានណែនាំសម្រាប់អ្នកដែលពិបាកគេង ឬច្រើនគេងភ្ញាក់កណ្តាលយប់ ព្រោះការកង្វះដំណេក ឬគេងមិនស្កប់ល្អ ក៏ជាបញ្ហាធំមួយ ដែលបំផ្លាញស្បែកមុខរបស់អ្នកដែរ ដូច្នេះគួរកែប្រែទម្លាប់ចូលគេងយប់ជ្រៅចេញ៕

អត្ថបទ៖ សុខុន សុម៉ាភាវី