មើលរូបរាង Pixel 4a XL ដែល Google បោះបង់ចោលមិនប្រកាសចេញ

  • 2020-05-29 01:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​កក្កដា​ខាង​មុខ​នេះ គេ​រំពឹង​ថា​ Google នឹង​ប្រកាស​ចេញ Pixel 4a ដែល​ជា​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្មី មក​​ស្នង​តំណែង​ Pixel 3a ប្រកាស​ចេញ​កាល​ពី​ឆ្នាំ​មុន។ យ៉ាងណាក្ដី ម្ដង​នេះ​វា​នឹង​មិន​មាន​ប្រភេទ XL មក​ជា​មួយ​នោះ​ទេ ពោល​មាន​តែ​ប្រភេទ​ធម្មតា​។

ទោះ​យ៉ាងណា​រូបរាង​របស់ Pixel 4a XL ត្រូវ​បាន​ Pigtou ទម្លាយ​ចេញ ឲ្យ​គេ​បាន​ឃើញ​ថា​ស្មាតហ្វូន​ដែល Google បោះបង់​ចោល​មាន​រូបរាង​បែប​ណា។ Pixel 4a XL គឺ​មាន​វិមាត្រ​ 154.3x73.9x8.2 ម.ម ដែល​មាន​វិមាត្រ​តូច​ជាង Pixel 3a XL ហើយ​មាន​ទំហំ​ប្រហែល Pixel 3a ដែរ។

នៅ​ផ្នែក​ខាង​មុខ​មាន​ការ​ចោះ​រន្ធ​អេក្រង់​ដាក់​កាមេរ៉ា Selfie ដែល​រចនាបថ​នេះ​គឺ​ដូច​គ្នា​នឹង Pixel 4a ដែរ។ ចំណែក​នៅ​ផ្នែក​ខាង​ក្រោយ​វិញ​មាន​បំពាក់​កាមេរ៉ា​ពីរ​គ្រាប់ លើស​ Pixel 4a ដែល​មាន​កាមេរ៉ា​មួយ​គ្រាប់ ហើយ​នៅ​ខាង​ក្រោយ​ក៏​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។

គួរ​សោក​ស្ដាយ​ដែល Google មិន​ប្រកាស​ចេញ Pixel 4a XL ​រួម​គ្នា​ជា​មួយ Pixel 4a ហើយ​ហេតុផល​នៃ​ការ​បោះបង់​ចោល​ 4a XL គឺ​គេ​មិន​ទាន់​ដឹង​​ថា​មក​ពី​អ្វី​នៅ​ឡើយ​ទេ៕​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម