បុរីមង្គលភ្នំពេញ ផ្លាស់ប្តូរមុខមាត់ថ្មី ត្រៀមខ្លួនអភិវឌ្ឍគម្រោងថ្មីៗ និងកាន់តែអស្ចារ្យ!

  • 2020-05-29 03:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរី​មង្គល​ភ្នំពេញ ដែល​ជាបុរីដែលមានឈ្មោះបោះសម្លេង ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានជិត ២ទស្សវត្សមកហើយនោះ បាន​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ដើម្បី​ត្រៀមខ្លួន​អភិវឌ្ឍ​គម្រោង​ថ្មីៗ និង​កាន់តែអស្ចារ្យ​ថែមទៀត។

អគ្គនាយកបុរីមង្គលភ្នំពេញ លោក អាន រ៉ាឌី បានលើកឡើងថា “ការផ្លាស់ប្តូររូបរាងថ្មីនេះ គឺដើម្បីវិវឌ្ឍខ្លួនឱ្យកាន់តែទំនើប និងកាន់តែទាន់សម័យ ហើយយើងខ្ញុំចង់ប្រាប់អតិថិជនដែលតែងតែគាំទ្របុរីមង្គលភ្នំពេញ ថា យើងខ្ញុំនឹងខិតខំឥតឈប់ឈរក្នុងការអភិវឌ្ឍន៍ខ្លួនជាប់ជានិច្ចដើម្បីអភិវឌ្ឍលំនៅដ្ឋានដែលមានគុណភាពខ្ពស់ មានហេដ្ឋារចនាសម្ព័ន្ធល្អនិងសម្បូរបែប មានភាពទាន់សម័យ និងគួរជាទីរស់នៅ ដែលអាចផ្តល់សុភមង្គលជូនគ្រួសារគ្រប់រូបបាន”។

គួរបញ្ជាក់ផងដែរថា ​មកទល់​បច្ចុប្បន្ន បុរីមង្គលភ្នំពេញ បានអភិវឌ្ឍលំនៅដ្ឋានចំនួន ៧គម្រោងធំៗរួចមកហើយ ដែលគម្រោងទាំងអស់សុទ្ធតែស្ថិតនៅចំទីតាំងល្អៗ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ រាល់គម្រោងរបស់បុរីមង្គលភ្នំពេញទាំងអស់សុទ្ធតែទទួលបានជោគជ័យ ដោយសារតែគុណភាពសំណង់ល្អ ទីតាំងមានសក្តានុពល និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជូនអតិថិជនទាំងមុន និងក្រោយការទិញ ធ្វើឱ្យបុរីមង្គលភ្នំពេញត្រូវបានណែនាំពីមាត់មួយទៅមាត់មួយពីសំណាក់អតិថិជន។

បច្ចុប្បន្ននេះ បុរីមង្គលភ្នំពេញកំពុងតែបើកលក់គម្រោងលំនៅដ្ឋានសុភមង្គលនៅជិតផ្សារទួលពង្រ និងតំបន់សក្តានុពលខ្ពស់ជាច្រើន និងគម្រោងនៅជិតផ្សារព្រែកឯងដែលនៅជិតពីគម្រោងអភិវឌ្ឍទីក្រុងទំនើបកោះនរា។

បើតាមលោក អាន រ៉ាឌី អគ្គនាយកបុរីមង្គភ្នំពេញ បានបង្ហើបថា បុរីមង្គលភ្នំពេញ នឹងធ្វើការបើកសម្ភោធគម្រោងដ៏ធំមួយទៀតនាពេលឆាប់ៗខាងមុខនេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ហើយគម្រោងមួយនេះ គឺជាគម្រោងដែលអតិថិជនមង្គលភ្នំពេញជាច្រើនកំពុងទន្ទឹងរង់ចាំ ដោយសារតែគម្រោងនេះគឺស្អាតជាងគម្រោងមុនៗ ប្លែកជាងគម្រោងមុនៗ មានសួនច្បារបៃតង ដែលផ្តល់ផាសុខភាពដល់ការរស់នៅ ជាប់បឹង ស្ថិតនៅជិតគម្រោងអភិវឌ្ឍទីក្រុងទំនើបកោះនរា (ដែលមានគម្រោងសាងសង់ភ្ជាប់កោះពេជ្រមកកោះនរា) មានផ្ទះជាលក្ខណៈអាជីវកម្ម មានផ្ទះវីឡាភ្លោះ វីឡាកូនកាត់ ដែលផ្តោតលើរចនាបថទំនើបទាន់សម័យ ដែលសុទ្ធតែជាការប្រាថ្នាចង់បានសម្រាប់ការរស់នៅ។

បុរីមង្គលភ្នំពេញ នឹងបើកអាទិភាពផ្តល់ជូនតម្លៃពិសេសសម្រាប់អតិថិជនដែលចាប់អារម្មណ៍ ហើយធ្វើការកក់ទុកមុនការបើកសម្ភោធលក់គម្រោងដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ! ”

សម្រាប់តាមដានព័ត៌មានពីគម្រោងថ្មីៗ និងព័ត៌មានអភិវឌ្ឍន៍មុនគេ សូមតាមដាន៖