Apple នៅតែឈានមុខគេ លើមុខជំនួញមួយនេះ

  • 2020-05-29 04:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នៅ​តែ​បន្ត​ជា​ក្រុមហ៊ុន​ឈាន​មុខ​លើ​ទីផ្សារ​ផលិតផល​ពាក់​លើ​ខ្លួន (Wearable) បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ IDC បាន​បង្ហាញ​ថា​នា​ត្រីមាស​ទី ១ ឆ្នាំ ២០២០ នេះ Apple អាច​លក់​ផលិតផល​​ប្រភេទ​នេះ​បាន ២១,២លាន​គ្រឿង ស្មើ​នឹង ២៩,៣% នៃ​​ទំហំ​ទីផ្សារ។

ប្រៀប​ធៀប​នឹង​ត្រីមាស​ទី​មួយ​ឆ្នាំ ២០១៩ ចំនួន​លក់​របស់ Apple គឺ​មាន​កំណើន​ ១៣,៣​លាន​គ្រឿង ដែល​​គិត​ជា​ភាគ​រយ មាន​ ៥៩,៩%។ IDC បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​ចំណោម​ផលិតផល Wearable របស់ Apple មាន​កាស​​ AirPods និង Beats ដែល​មាន​កំណើន​ចំនួន​លក់​ខ្លាំង ខណៈ​ដែល Apple Watch ថយ​ចុះ​ចំនួន​លក់។

នៅ​​បន្ទាប់​ពី Apple គឺ​មាន​ Xiaomi ដែល​អាច​លក់​ផលិតផល Wearable បាន ១០,១​លាន​គ្រឿង ក្នុង​ត្រីមាស​ដំបូង ដែល​កាន់​កាប់​ចំណែក​ទីផ្សារ ១៤%។ ក្រុមហ៊ុន​បន្ត​បន្ទាប់​ទៀត​មាន​ Samsung, Huawei និង Fitbit ផង​ដែរ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង