ទស្សនា​វីដេអូ​នេះ​ហើយ ​​អ្នក​នឹង​កាន់​តែ​ស្រលាញ់​ Messi

  • 2020-05-29 04:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កើប​ចំណូល​យ៉ាង​ច្រើន​ពី​វិស័យ​បាល់ទាត់ កីឡាករ​ល្បី​ៗ​មិន​តិច​ទេ​លើ​ពិភពលោក ​បាន​នាំ​គ្នា​ធ្វើ​ការងារ​មនុស្សធម៌ ដើម្បី​ជួយ​ដល់សង្គម​វិញ តាមរយៈការផ្ដល់​​ជា​សម្ភារៈ ប្រាក់​កាក់ និង​ការ​បរិច្ចាគ​ឈាម​ជាដើម។ យ៉ាងណា​ថ្ងៃ​នេះ Sabay សូម​លើក​យក​វីដេអូ​មួយ​បង្ហាញ​ពី​អំពើ​ល្អ​របស់ Messi ខ្សែ​ប្រយុទ្ធ​​ក្លឹប​អ្នកមាន​បុណ្យ Barcelona។

យោង​តាម Evening Standard ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ Lionel Messi បាន​បរិច្ចាគ​ប្រាក់​ចំនួន ៥០០ ០០០អឺរ៉ូ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ និងទប់ស្កាត់ជំងឺ​រាតត្បាត​កូរ៉ូណា ក្នុង​ប្រទេស​កំណើត​អាហ្សង់ទីន​ កាលពី​​ដើម​ខែ​ឧសភា។ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​សកម្មភាព​ជាច្រើន​ទៀត ដែល​ម្ចាស់​ពាន​រង្វាន់កីឡាករល្អបំផុត Ballon D'or ៦សម័យ​កាល​បាន​ចូល​រួម​ជួយ​សង្គម នាពេលកន្លងមក។

ដូច្នេះសូម​ប្រិយមិត្តទស្សនា​វីដេអូ​ដូចខាងក្រោម៖

ប្រភព៖ Give Me Sport   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ