ទុក្ខជាន់ទុក្ខ! អគ្គិភ័យឆេះមន្ទីរពេទ្យនៅបង់ក្លាដែស សម្លាប់អ្នកជំងឺកូវីដ១៩ ៥នាក់
- 2020-05-29 06:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុក្ខជាន់ទុក្ខ! អគ្គិភ័យឆេះមន្ទីរពេទ្យនៅបង់ក្លាដែស សម្លាប់អ្នកជំងឺកូវីដ១៩ ៥នាក់
ចន្លោះមិនឃើញ
ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថាអ្នកកូវីដ១៩ចំនួន៥ នាក់បានស្លាប់នៅក្នុងអគ្គិភ័យឆាប់ឆេះនៅមន្ទីរពេទ្យមួយនៅទីក្រុងដាក្កាប្រទេសបង់ក្លាដែសកាលពីថ្ងៃពុធទី២៧ ខែឧសភាតែគេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះទេ។
ក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើងឆាបឆេះដោយបានចំណាយពេលជិតមួយម៉ោងហើយសាកសព៥នាក់ត្រូវបានរកឃើញនិងយកចេញពីមន្ទីរពេទ្យUnited Hospital នៅទីក្រុងនេះ ។
ហេតុការណ៍នេះ កើតឡើង ស្របពេលដែលមន្ទីរពេទ្យទាំងឡាយនៅបង់ក្លាដែសកំពុងប្រឈមដោះស្រាយបញ្ហាជំងឺឆ្លងដែលមានចំនួនករណីឆ្លងកើនឡើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយរហូតមកដល់ពេលនេះ ប្រទេសនេះមានករណីឆ្លងវីរុស ៣៨.២៩២ នាក់ និងមានអ្នកស្លាប់ដោយសាវីរុសនេះចំនួន ៥៤៤ នាក់៕