Bale ថាពេល Fan ហួច​ឌឺគេ​​កាន់​តែ​បាត់​ទំនុក​ចិត្ត និង​លេង​មិន​ល្អ

  • 2020-05-29 09:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale ខ្សែ​ប្រយុទ្ធ​របស់ Real Madrid ជា​កីឡាករ​មួយ​រូប ត្រូវ​បាន​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់ ហួច​ដាក់ (ក្នុង​ន័យ​ចំអក) ដែល​ធ្វើ​ឱ្យ​គេ​បាត់​ទំនុក​ចិត្តនៅលើទីលាន។

ការ​រំពឹង​​មក​លើ Bale គឺ​ខ្ពស់​ណាស់​នៅ Real Madird ប៉ុន្តែ​បរាជ័យ​របស់​គេ​​បាន​កើត​ឡើង ក្រោយ​ការ​ចាកចេញ​របស់ Cristiano Ronaldo កាល​ពី​ឆ្នាំ​២០១៨ ជា​ពិសេស​ជម្រើស​ជាតិ​វេល ​តែង​មាន​មុខ​លើ​សារព័ត៌មាន ពេល​គេ​​អង្គុយ​នៅ​កៅអី​បម្រុង។

អតីត​ខ្សែ​​ប្រយុទ្ធ​​របស់ Spurs បាន​ឱ្យ​ដឹង​បែប​នេះ ៖«ពួក​យើង​មាន​សម្ពោធ​ច្រើន​រាល់​ការប្រកួត។ បើ​អ្នក​លេង​មិន​ល្អ នឹង​មាន​ការ​​ផ្ដោត​មក​លើ​អ្នក។ មនុស្ស ៨០ ០០០នាក់​នៅ​កីឡដ្ឋាន បាន​ហួច​ដាក់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​លេង​មិន​ល្អ។ ខ្ញុំ​​ជួប​រឿង​បែប​នេះ​​​ច្រើន​ដង​ដែរ! វា​មិន​ល្អ​ទេ ហើយ​វា​ធ្វើ​ឱ្យ​អ្នក​បាន​បង់​ទំនុក​ចិត្ត»។

មិន​ដូច​នៅ​អង់គ្លេស​ទេ អ្នកគាំទ្រ​នៅ​អេស្ប៉ាញ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត តាម​រយៈ​ការ​ហួច ដែល​ជា​រឿង​មួយ​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​យល់។

រូប​គេ​បន្ត​ថា ៖«(នៅ​អង់គ្លេស) អ្នក​នឹង​រំពឹង​ថា ពេល​អ្នក​លេង​មិន​ល្អ​លើ​ទីលាន អ្នក​គាំទ្រ​របស់​អ្នក​​ដើរ​ពី​ក្រោយ​អ្នក ហើយ​ជួយ​អ្នក​ឱ្យ​​លេង​បាន​ល្អ​ប្រសើរ ព្រោះ​ទង្វើ​បែប​នេះ ធ្វើ​ឱ្យ​ពួកគេ​សប្បាយ​ចិត្ត។ ប៉ុន្តែ​នៅ​ទី​នេះ​បែរ​ជា​ផ្ទុយ។ ពួកគេ​ហួច​ចំអក​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​មាន​​អារម្មណ៍​​​​​មិន​ល្អ អ្នក​បាត់​បង់​ទំនុក​ចិត្ត អ្នក​លេង​មិន​ល្អ ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​សប្បាយ​ចិត្ត»។

អតីត​កីឡាករ Southampton វ័យ​៣០​ឆ្នាំ បាន​បញ្ជាក់​ទៀត​ថា ក្នុង​បាល់​ទាត់​បើ​អ្នក​លេង​ល្អ តែ​រក​គ្រាប់​មិន​បាន​៥​ប្រកួត នោះ​អ្នក​គាំទ្រ​នឹង​និយាយ​ថា​អ្នក​ពិត​ជា​មិន​លេង​អន់បំផុត។

Bale ពន្យល់ ៖«អ្នក​គិត​លើ​ខ្លួន​ឯង​ថា អ្នក​លេង​ល្អ អ្នក​គ្រាន់​តែ​មិន​​ទាន់​​ស៊ុត​បញ្ចូល​ទី ឬ Assist ប៉ុន្តែ​អ្នក​គាំទ្រ​ចូល​ចិត្ត​ឃើញ​គ្រាប់​បាល់ Assist ហ៊ោ​អបអរ។ ពេល​ខ្លះ​រឿង​ទាំង​នេះ មិន​ចេះ​តែ​កើត​មាន​ឡើយ»៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី