កុំចង់សាកឲ្យសោះ! Wallpapaer មួយនេះ អាចធ្វើឲ្យទូរសព្ទ Android គាំងបាន (វីដេអូ)

  • 2020-06-01 01:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ice Universe ដែល​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​បែក​ធ្លាយ​អំពី​ផលិតផល Samsung ជា​ញឹកញាប់ បាន​​ចែក​រំលែក​អំពី​ File រូប​ភាព​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​ស្មាតហ្វូន​មួយ​ចំនួន​ជា​ពិសេស​ម៉ូដែល Samsung ត្រូវ​ខូច​ប្រើ​ការ​លែង​​កើត។

ពេល​ដែល​កំណត់​រូបភាព​មួយ​សន្លឹក​​នោះ​ជា​ Wallpaper វា​នឹង​ធ្វើ​ឲ្យ​ទូរសព្ទ​គាំង ហើយ​​​អេក្រង់​នឹង​​មាន​ការ​បិទ/បើក​ជា​បន្ត​បន្ទាប។ ទោះ​បី​ជា​ Reboot ទូរសព្ទ​ក៏​មិន​អាច​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដែរ ពោល​ពេល Reboot រួច​វា​នៅ​តែ​ដូច​ដើម។

ក្រុម​ការងារ 9to5Google បាន​សាក​ល្បង​កំណត់​រូបភាព​នេះ​លើ​ Google Pixel 2 របស់​ពួក​គេ ដែល​បង្ហាញ​លទ្ធផល​មក​ច្បាស់ៗ​ថា​ពិត​ជា​​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​គាំង​​ពិត​មែន។ គួរ​បញ្ជាក់​ថា​ពេល​រក្សា​ទុក​រូបភាព​ក្នុង​ទូរសព្ទ​ធម្មតា​គឺ​មន​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​ពេល​កំណត់​ជា Wallpaper ចាប់​ផ្ដើម​បង្ក​បញ្ហា​តែ​ម្ដង។

ចំពោះ​​មូលហេតុ​​ដែល​រូបភាព​នេះ​​អាច​បង្ក​ជា​បញ្ហា​បាន​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕​

ប្រភព៖ 9to5google   ប្រែ​សម្រួល៖ សុខហេង