ល្អ​មែន ​Sancho ​រក​បាន Hat-trick ​ជួយ Dortmund ​ឈ្នះ​ Paderborn ៦-១

  • 2020-06-01 01:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ស្លាប Sancho ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​សម្រាប់​ការ​ប្រកួត​នេះ ​ដោយ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ​ជួយ​ក្រុម​Dortmund ​លត់​ក្រុម Paderborn ៦-១ ​កាល​ពី​យប់មិញ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ហាក់​ដូចជា​មិន​មាន​អ្វី​ពិបាក​សម្រាប់​ក្រុម Dortmund ​ឡើយ។ ​ពួកគេ​លេង​បាន​យ៉ាង​ល្អ ​និង​បន្ដ​រក​គ្រាប់​បាល់​ជា​ច្រើន​គ្រាប់ ​ជា​ពិសេស Sancho ​តែ​ម្ដង ដែល​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង។ ​ជ័យជម្នះ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Dortmund ​បន្ថយ​គម្លាត​ពី​ក្រុម​កំពូល​តារាង Bayern Munich ​មក​ត្រឹម​៧​ពិន្ទុ​វិញ​ផង​ដែរ។ ខណៈ​ដែល​ក្រុម Paderborn ​វិញ​ស្ថិត​នៅ​បាត​តារាង ប្រឈម​នឹង​ការ​កាត់​ចោល​ហើយ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម