PSG ទិញ​បាន Icardi ពី Inter Milan នូវ​តម្លៃ​ដ៏​ខ្ពស់​ក្នុង​សម័យ​កូរ៉ូណា

  • 2020-06-01 01:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើង​​ឯក​របស់​លីគ​បារាំង Paris St-Germain ទិញ​បាន​ខ្សែ​ប្រយុទ្ធ Mauro Icardi ក្នុង​តម្លៃ​៦០​លាន​អឺរ៉ូ​ពី​ក្លឹប Inter Milan ជា​ផ្លូវការ។

កីឡាករ​វ័យ​២៧​ឆ្នាំ​សញ្ជាតិ​អាហ្សង់ទីន​​​ចូលរួម​ជាមួយ PSG កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​​​​ជាមួយ​លក្ខខ័ណ្ឌ​ទិញ​ផ្ដាច់​កុងត្រា។ សម្រាប់​កិច្ចសន្យា​ថ្មី​​មាន​ន័យ​ថា Icardi នឹង​នៅ​ជាមួយ PSG រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០២៤។

Icardi រក​បាន​២០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​​គិត​គ្រប់​កម្មវិធី មុន​ពេល​លីគ​កំពូល​របស់​បារាំង​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ៣០ ខែ មេសា ខណៈ​​នៅ​សល់​១០​ប្រកួត​ទៀត ព្រោះ​តែ​ការ​រាតត្បាត​វីរុស​កូរ៉ូណា។

នៅ​ក្នុង​ក្លឹប​ថ្មី Icardi ត្រូវ​ប្រកួតប្រជែង​កន្លែង​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ Edinson Cavano ដែល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ PSG ហើយ​កុងត្រា​របស់​គេ​នឹង​អស់​នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី