ស្ងាត់ៗ! អ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងលើស ៦លានករណីទូទាំងពិភពលោក

  • 2020-06-01 02:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមតួលេខរបស់ Worldometer បានឱ្យដឹងថាករណីឆ្លងវីរុស​កូវីដ១៩ បានកើនឡើងដល់ ៦ ២៦២ ៤២២ នាក់នៅទូទាំងពិភពលោក ខណៈ​ដែលមានអ្នកស្លាប់ចំនួន ៣៧៣ ៨៤៨ នាក់។

សហរដ្ឋអាមេរិក, អេស្ប៉ាញ, រុស្ស៊ី, ចក្រភពអង់គ្លេស, ប្រេស៊ីល, អ៊ីតាលី និង​បារាំង ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដែលមានករណីឆ្លងវីរុសនេះច្រើនបំផុតហើយចំនួននេះកំពុងតែកើនឡើងជារៀងរាល់ថ្ងៃ។ សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានករណីវិជ្ជមានចំនួន ១ ៨៣៧ ១៧០ នាក់ ក្នុងនោះមានអ្នកស្លាប់ ១០ ៦១៩៥ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិក គឺជាប្រទេសប្រេស៊ីលដែលមានចំនួនអ្នកឆ្លងវីរុសច្រើនជាងគេបំផុតលំដាប់ទី ២ ចំនួន ៥១៤ ៨៤៩ នាក់រួមមានការស្លាប់ចំនួន ២៩ ៣១៤ នាក់ និងប្រទេសរុស្ស៊ីមានចំនួន ៤០៥ ៨៤៣ ករណី​ក្នុងនោះមានអ្នកស្លាប់ចំនួន ៤ ៦៩៣ នាក់៕

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី