តារាល្បីៗ ៧រូប ដែលមានការងារដំបូងជាអ្នកបម្រើតាមហាង និងសណ្ឋាគារ
- 2020-06-01 14:21:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗ ៧រូប ដែលមានការងារដំបូងជាអ្នកបម្រើតាមហាង និងសណ្ឋាគារ
ចន្លោះមិនឃើញ
បើទោះជាបច្ចុប្បន្នមានឈ្មោះល្បី និងមានលុយចាយហូរហៀរយ៉ាងណាក្ដី ប៉ុន្តែតារាល្បីៗមួយចំនួនមិនបានលាក់បាំងឡើយថាពួកគេគឺជាអតីតអ្នកបម្រើតាមភោជនីយដ្ឋាននិងទីកន្លែងកម្សាន្តផ្សេងៗ។ ក៏ប៉ុន្តែតាមរយៈការតស៊ូព្យាយាមបូកផ្សំនិងទេពកោសល្យពិតប្រាកដ ធ្វើឲ្យពួកគេអាចឆ្លងផុតជីវិតលំបាកនិងទទួលបានជោគជ័យហួសពីការស្មាន។
១. Jennifer Aniston
មុនមានឈ្មោះល្បីក្នុងខ្សែភាពយន្តភាគ "Friends” តារាសម្ដែង Jennifer Aniston ធ្លាប់មានការងារដំបូងជាអ្នកសម្អាតបង្គន់ ដោយនាងបាននិយាយថានេះជាការងារជំនាញបំផុតសម្រាប់នាង។ ក្រោយមក អតីតភរិយាតារាសម្ដែង Brad Pitt រូបនេះបានផ្លាស់ប្ដូរការងារជាអ្នកដឹកជញ្ជូនទំនិញតាមកង់។
២. Tom Cruise
មុនទទួលបានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យភាពយន្តហូលីវូដ Tom Cruise មានការងារជាអ្នកជញ្ជូនឥវ៉ាន់ភ្ញៀវនៅសណ្ឋាគារ និងធ្លាប់មានបំណងចង់ធ្វើជាអាចារ្យកាតូលិកទៀតផង។
៣. Megan Fox
តួឯកស្រីរឿង "Ninja Turtle” ពីមុនមក ធ្លាប់ធ្វើការនៅហាងលក់ទឹកក្រឡុក ដែលទីនោះគេតម្រូវឲ្យនាងស្លៀកឈុតផ្លែចេកពីក្បាលដល់ចុងជើង។
៤. Brad Pitt
Brad Pitt ធ្លាប់ធ្វើការនៅភោជនីយដ្ឋានលក់សាច់មាន់ El Pollo Loco នៅអាមេរិក ដោយត្រូវតែងខ្លួនជាសត្វមាន់។
៥. Lady Gaga
មុននឹងក្លាយជាតារាចម្រៀងប៉ុបលំដាប់កំពូលមួយរូប ម្ចាស់បទ "Applause” បានធ្វើការជាអ្នកបម្រើនៅភោជនីយដ្ឋានមួយនៅទីក្រុងញីវយ៉ក។ មិនតែប៉ុណ្ណោះក្រោយមក តារាចូលចិត្តតែងខ្លួនសិចស៊ីប្លែកៗរូបនេះធ្លាប់ធ្វើការជានារីរាំស្រាតក្នុងក្លិបរាត្រីទៀតផង។
៦. Ne-Yo
តារាចម្រៀងចង្វាក់ R&B រូបនេះ បានធ្វើការដំបូងនៅភោជនីយដ្ឋាន McDonald ប៉ុន្តែធ្វើបានតែពីរសប្ដាហ៍ គេត្រូវបានមេស្ដីឲ្យខ្លាំងៗដោយសារ ចៀនដំឡូងបារាំងដាក់អំបិលច្រើនពេក ធ្វើឲ្យគេអន់ចិត្តសុំលាឈប់តែម្ដង។
៧. Pharrell Williams
តារាចម្រៀងម្ចាស់បទ "Happy” ក៏មានការងារដំបូងៗជាអ្នករត់តុនៅភោជនីយដ្ឋាន McDonald ដែរ និងធ្លាប់ត្រូវគេដេញចេញពីការងារចំនួន ៣លើក នៅ៣សាខាខុសៗគ្នា ដោយសារតែខ្ជិលពេក៕