ល្អ​នៅ​តែ​ល្អ! Werner ដាក់​១គ្រាប់​ជួយ​ឱ្យ RB Leipzig ឈ្នះ FC Koln ៤-២ យប់​មិញ

  • 2020-06-02 02:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​​​ខ្សែ​ប្រយុទ្ធ​​មុត​ស្រួច Timo Werner ស៊ុត​បាន​១គ្រាប់​នៅ​នាទី​៥០​ជួយ​ឱ្យ​ក្រុម RB Leipzig ឈ្នះ ៤-២ លើ FC Koln ឈរ​លេខ​រៀង​ទី​៣​​មាន​៥៨​ពិន្ទុ នៅ​លីគ​កំពូល​អាល្លឺម៉ង់ និង​​មាន​គម្លាត​​តែ​២ពិន្ទុ​ប៉ុណ្ណោះ ពី​ក្រុម​លេខ​២ Dortmund ចំណែក​លេខ​១ បាន​លើ Bayern Munich មាន​៦៧​ពិន្ទុ។

បើក​ការ​ប្រកួត​ដំបូង​ត្រឹម​៧​នាទី​ប៉ុណ្ណោះ Cordoba កីឡាករ FC Koln រក​បាន​១​គ្រាប់​នៅ​នាទី​ទី​៧​នាំ​មុខ ១-០ ប៉ុន្តែ​​នាទី​ទី​២០ Schick ​​ខ្សែ​ប្រយុទ្ធ​របស់ RB Leipzig រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ។

ចូល​ដល់​នាទី​៣៨ ខ្សែ​បម្រើ Nkunku រក​បាន​១​គ្រាប់​ទៀត​នាំ​មុខ FC Koln ២-១ រហូត​ចប់​តង់​ទី​១។ ចូល​តង់​ទី​២ ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អាល្លឺម៉ង់ Werner រក​បាន​គ្រាប់​ទី​៣​នៅ​នាទី​ទី​៥០ ប៉ុន្តែ​​ត្រឹម​៥​នាទី​ប៉ុណ្ណោះ ត្រូវ Modeste រក​បាន​១​គ្រាប់​សង​វិញ​តា​ម​ពី​ក្រោយ ២-៣។ ទោះ​រក​គ្រាប់​បាល់​បាន​ច្រើន​ក្ដី ក៏ RB Leipzig មិន​បន្ធូរ​ជើង​ឡើយ ពោល​​គឺ​នៅ​​នាទី​ទី​៥៧ Olmo បាន​បន្ថែម​​១​គ្រាប់​​ទៀត ចប់​ការ​ប្រកួត RB Leipzig ឈ្នះ FC Coln ៤-២។

គួរ​បញ្ជាក់​​ថា ១​គ្រាប់​យប់​មិញ​​របស់ Timo Werner គឺ​ជា​គ្រាប់​ទី​២៥ ក្នុង​ក្របខ័ណ្ឌ Bundesliga និង​ជា​គ្រាប់​ទី​១៥ ដែល​រូប​គេ​រក​បាន​ក្រៅ​ដី។

កាល​ពី​យប់​មិញ​នេះ RB Leipzig គ្រប់គ្រង​បាល់ ៥៣% ស៊ុត​បាន​ ១៩​ជើង ចំ​គោល​ដៅ ៩​ជើង បាល់​ជ្រុង ៧​ដង និង​កំហុស​៧ ចំណែក FC Koln មាន​សាច់​បាល់ ៤៧ ស៊ុត​បាន​៧ជើង ចំ​គោលដៅ ៥ជើង បាល់​ជ្រុង​៤​ដង និង​កំហុស ១៧​ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ