បុគ្គលិក Facebook ខកចិត្តនឹង Mark ដែលមិនចាត់ការលើការបង្ហោះរបស់ ដូណាល់ ត្រាំ

  • 2020-06-02 02:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​ទាំង​លើ​ Twitter និង Facebook ទាក់ទង​នឹង​បាតុកម្ម​ដែល​កើត​មាន​នៅ​ទីក្រុង Minneapolis ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ George Floyd ដែល​បាន​ស្លាប់​យ៉ាង​វេទនា ព្រោះ​ប៉ូលិស​ក្រុង Minneapolis។

Twitter បាន​ដាក់​ការ​ព្រមាន​លើ​ការ​បង្ហោះ​របស់​លោក ដូណាល់ ត្រាំ ដោយ​និយាយ​ថា​​ជា​ការ​លើក​តម្កើង​អំពើហិង្សា។ ប៉ុន្តែ​ Facebook ឯណោះ​វិញ​មិន​បាន​បញ្ចេញ​សកម្មភាព​អ្វី​សោះ​លើ​ការ​បង្ហោះ​នេះ ដោយ​លោក​ Mark Zuckerberg ​ស្ថាបនិក​ Facebook បាន​និយាយ​ថា​វា​មិន​​បាន​​ល្មើស​នឹង​បទ​បញ្ជា​ក្រុមហ៊ុន​នោះ​ទេ។​​

ការ​បង្ហោះ​របស់​លោក​​ប្រធានាធិបតី​អាមេរិក​មាន​​ព្រមាន​ថា "ពេល​ចាប់​ផ្ដើម​មាន​ការ​លួច​របស់​របរ ការ​បាញ់​បោះ​ក៏​នឹង​ចាប់​ផ្ដើម​ដែរ”។

ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​លើ​ Facebook បាន​ធ្វើ​ឲ្យ​បុគ្គលិក​ Facebook ជា​ច្រើន​បង្ហាញ​ចេញ​នូវ​ការ​ខក​ចិត្ត​លើ​បណ្ដាញ​សង្គម។ Lauren Tan ជា​វិស្វករ Software ម្នាក់​នៅ Facebook បាន​សរសេរ​ថា ៖ "ការ​ដែល Facebook មិន​មាន​សកម្មភាព​ក្នុង​ការ​លុប​ចេញ​នូវ​ការ​បង្ហោះ​របស់​លោក ត្រាំ ដែល​ញុះញង់​​ឲ្យ​មាន​ហិង្សា ធ្វើ​ឲ្យ​ខ្ញុំ​អាម៉ាស់​មុខ​ដែល​ធ្វើ​ការ​នៅ​ទី​នេះ។​​”

​​ជា​ការ​​​ឆ្លើយ​តប​នឹង​​រឿង​នេះ លោក Mark Zuckerberg បាន​បង្ហោះ​សារ​លើ​គណនី​ Facebook ផ្លូវ​ការ​បក​ស្រាយ​ថា ៖ "ខ្ញុំ​ពិត​ជា​មិន​ឯកភាព​នឹង​ការ​និយាយ​របស់​លោក​ប្រធានាធិបតី​អំពី​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​អ្នក​គ្រប់​គ្នា​គួរ​តែ​អាច​មើល​ឃើញ​រឿង​នេះ​​ដោយ​ខ្លួន​ឯង​ ព្រោះ​​​អ្នក​មាន​អំណាច​​ត្រូវ​ទទួល​ខុស​ត្រូវ​ពេល​មតិ​របស់​​គេ​ត្រូវ​គេ​មើល​ឃើញ​ជា​សាធារណៈ​បែប​នេះ៕”

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម