Jessica អតីតសមាជិកGirl’s Generation ក្លាយជាឯកអគ្គរដ្ឋទូតលំដាប់ពិភពលោករបស់ Revlon

  • 2020-06-05 03:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​កូរ៉េ​កាត់​អាមេរិក​ដែល​ចាប់​អាជីព​ទាំង​ច្រៀង​ សម្តែង​ អ្នកនិពន្ធ​សៀវភៅ​ តារា​ម៉ូដែល​ អ្នក​ច្នៃ​ម៉ូដ​វ័យ​ក្មេង​ Jessica Jung​ បាន​ទទួល​តំណែង​ថ្មី​មួយ​ទៀត​ហើយ​ ជា​ឯក​អគ្គ​រដ្ឋ​ទួត​ (Global Brand Ambassador) របស់​គ្រឿង​សម្អាង​ដ៍​ល្បី​ REVLONប្រចាំ​ពិភពលោក។

ក្នុង​ឱកាស​ដ៍​អស្ចារ្យ​នេះ​ Jessica​ ក៍​បាន​ថ្លែង​ថា៖ «Revlon​ តែង​ជា​និមិត្តរូប​នៃ​ភាព​អស្ចារ្យ​របស់ខ្ញុំ។ ក្នុង​នាម​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ធំ​ដឹង​ក្តី​នៅ​ក្នុង​ទី​ក្រុងSan Francisco ខ្ញុំ​រំភើប​ជានិច្ច​រាល់​ពេល​បាន​ឃើញ​រូបភាព​នារីៗ​ស្រស់​ស្អាត​ជាមួយ​នឹង​ការ​តុប​តែង​មុខ​ដោយ​ប្រើ​គ្រឿង​សម្អាង​ REVLON ​ហើយ​ឥលូវ​នេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ផលិតផល​ម៉ាក​ល្បី​នេះ​ ខ្ញុំ​ពិត​ជា​ត្រេកអរ​ និង​មាន​កិត្តិយស​ក្រៃលែង»។

បែរ​មក​ស្តាប់ Silvia Gal ប្រធាន​គ្រប់គ្រង Brand របស់REVLON ប្រចាំ​ទូទាំង​ពិភពលោក​បាន​បញ្ជាក់​ថា​ ហេតុផល​ដែលREVLON ជ្រើស​យក Jessica ជា​ឯកអគ្គរដ្ឋទួត​តំណាង​របស់​ផលិតផល​ក៍​ដោយសារ​តែ​នាង​ជា​នារី​ដែល​មាន​ថាមពល និង​គំនិត​វិជ្ជមាន​ចេះ​រៀបចំ​ផ្នត់គំនិត​អោយ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ក្នុង​ជីវិត។ នាង​ចូលចិត្ត​សាកល្បង​នូវអ្វីដែលថ្មីៗ​ដើម្បីទទួល​បាននូវភាព​ស្រស់​ស្អាត​ទាក់ទាញ​ និង​ភាព​ជឿជាក់​ ទាំង​នេះ​គឺ​ត្រូវ​ជាមួយ​គោលបំណង​ធំៗ របស់​ Revlonតែ​ម្តង។

អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​គ្រឿងសម្អាងRevlon បាន​ប្រកាស​ជា​ផ្លូវការ​កាលពីពេលថ្មីៗ​នេះ​ថា តារា​ពហុជំនាញ Jessica Jung (អតីតសមាជិកក្រុម Girl’s Generation) ត្រូវ​បាន​ទទួល​ស្គាល់​ជាឯកអគ្គរដ្ឋទួត​របស់​គ្រឿង​សម្អាង​ Revlon ជាលក្ខណៈសកលលោក។ តារា​ស្រី​ដែល​វិវត្ត​ខ្លួន​ពី​តារា​ K-Pop រូបនេះ​ នឹង​បង្ហាញ​មុខ​ជា​តំណាង​របស់​ Revlon ប្រចាំ​នៅ​ទ្វីបអាស៊ី ក៍​ដូចជា​នឹង​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ជាច្រើន​ក្នុង​ឆ្នាំ​នេះ​ សម្រាប់​ផលិតផល​ពេញនិយម​ជា​ច្រើន​ដូចជា​ ក្រែម​លាបមាត់ Revlon SuperLustrous និង​ឈុត​ម្សៅ​ជាប់​ពណ៌​បាន​យូរ​ Colorstay រួម​ទាំង​ផលិតផល​ថ្នាំលាប​សក់​ផ្សេងៗ​ជាច្រើន​ទៀត៕

អត្ថបទ៖ យី សុធារី