​ស្ថាន​ទូត​ខ្មែរ​នៅ​អាមេរិក​​​ឲ្យ​ពលរដ្ឋ​​ប្រយ័ត្ន​រលក​បាតុកម្ម​ហិង្សា​ក្រោយ​ហាង​ខ្មែរ​​មួយ​ចំនួន​ត្រូវ​បំផ្លាញ​

  • 2020-06-02 06:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​តាម​រយៈ​បណ្ដាញ​សង្គម​ Facebook ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​រលក​បាតុកម្ម​បែប​ហិង្សា​។​

សេចក្ដី​ជូន​ដំណឹង​នោះ​មាន​ខ្លឹម​សារ​ថា ស្ថាន​ឯក​អគ្គរាជទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​រៀន​សូត្រ​នៅ​សហរដ្ឋ​អាមេរិក ស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពី​ការ​ជួបជុំ ឬ​ប្រមូល​ផ្តុំ​នានា ទោះ​បី​ក្រោម​រូបភាព ឬ​មូលហេតុ​អ្វី​ក៏ដោយ។

ស្ថាន​ឯក​អគ្គរាជ​ទូត ក៏​បាន​អំពាវនាវ​ឱ្យ​កាត់​បន្ថយ​ការ​ចេញ​ទៅ​ក្រៅ​ដើម្បី​គេច​ផុត​ពី​ហានិភ័យ ឬ​គ្រោះថ្នាក់ ដែល​អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​បាតុកម្ម​តវ៉ា​នានា ដែល​កំពុង​រីក​រាល​ដាល និង​មាន​ភាព​ហិង្សា​នៅ​តាម​បណ្ដា​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក​។

​គួរ​បញ្ជាក់​ថា​ ទ្រព្យ​សម្បត្តិ ព្រម​ទាំង​អាជីវកម្ម​មួយ​ចំនួន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច បាន​រង​ការ​បំផ្លិច​បំផ្លាញ ដោយសារ​​បាតុកម្ម​បែប​ហិង្សា​ ជ្រក​ក្រោម​ពាក្យ​​ទាមទារ​យុត្តិធម៌​​របស់​ក្រុម​អ្នក​តវ៉ា​​ ក្រោយ​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ ច​ច ផ្ល​យ ត្រូវ​ប៉ូលិស​ធ្វើ​ឲ្យ​ស្លាប់​​ ដោយ​យក​ជង្គង់​សង្កត់​.ក​នៅ​​រដ្ឋ​ហ្វីឡា​ដែល​ហ្វៀ ព្រោះ​​ចាយ​ក្រដាស​២០​ដុល្លារ​ក្លែងក្លាយ៕

ប្រភព៖ facebook   អត្ថបទ៖ សៀនហួរ