ស្មាតហ្វូនដំបូងគេក្នុងលោកដែលកាមេរ៉ាមានបច្ចេកវិទ្យាទប់លំនឹង Gimbal

  • 2020-06-02 07:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ត្រកូល X50 របស់​ខ្លួន​ជា​ផ្លូវ​ការ ដែល​ក្នុង​នោះ​មាន​បី​ម៉ូដែល​រួម​មាន​ X50, X50 Pro និង X50 Pro+។ ក្នុង​នោះ​ X50 Pro គឺ​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង​ Gimbal លើ​កាមេរ៉ា ដែល​បច្ចេកវិទ្យា​នេះ​មាន​សមត្ថភាព​​​ខ្លាំង​ក្លា​ជាង OIS ដែល​ស្មាតហ្វូន​ដទៃ​និយម​ប្រើ​ទៅ​ទៀត។

បច្ចេកវិទ្យា​ទប់​លំនឹង​ពិសេស​នេះ​ត្រូវ​បាន​បំពាក់​លើ​កាមេរ៉ា​មេ​របស់ X50 Pro ដែល​វា​អាច​រក្សា​លំនឹង​បាន​ល្អ​ជា​ទី​បំផុត​​សម្រាប់​ការ​ថត​វីដេអូ។ កាមេរ៉ា​នេះ​មាន​ទំហំ ៤៨MP ជា​ Sensor Sony IMX598 ដែល​មាន​ Aperture f/1.6។ កាមេរ៉ា​មេ​នេះ​មាន​អម​ដោយ​កាមេរ៉ា​ ៣​គ្រាប់​ទៀត ដែល​មាន​កាមេរ៉ា Portrait ទំហំ ១៣MP, កាមេរ៉ា Presiscope ទំហំ ៨MP (Zoom Optical បាន​ ៥ដង និង Zoom Hybid បាន​ ៦០​ដង) និង​កាមេរ៉ា Ultra-Wide ទំហំ ៨MP។

ប្រព័ន្ធ​កាមេរ៉ា​នេះ​មាន​អម​ដោយ​មុខងារ Laser Auto-Focus និង​ Sensor Color Temparature រួម​ជា​មួយ​មុខងារ Night Mode និង Astro Mode ក្នុង​កម្មវិធី​កាមេរ៉ា​ដែល​ប្រើ​សម្រាប់​ថត​រូបភាព​នៅ​ទី​ងងឹត។ នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​កាមេរ៉ា​ទំហំ ៣២MP ដែល​ចោះ​រន្ធ​តូច​លើ​អេក្រង់។

X50 Pro មាន​បំពាក់​នូវ​អេក្រង់ AMOLED ទំហំ ៦,៥៦អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ ២៣៧៦x១០៨០ភីកសែល និង​មាន​ Refresh Rate 90Hz។ វា​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 765G ជា​មួយ RAM ទំហំ ៨GB, អាច​សាក​ថ្ម​ទំហំ ៤៣១៥ mAh ក្នុង​ល្បឿន ៣៣វ៉ាត់ ដែល​សាក​ ៣០នាទី បាន​ថ្ម ៥៧% ឯណោះ។

X50 Pro នេះ​មាន​បើក​ទទួល​ការ​កុម្ម៉ង់​នៅ​ប្រទេស​ចិន​ចាប់​ពី​ពេល​នេះ ដែល​មាន​ជម្រើស​ពីរ​គឺ​ទំហំ ១២៨GB មាន​តម្លៃ​ប្រមាណ ៦០៣​ដុល្លារ និង​ទំហំ ២៥៦GB ត្រូវ​បន្ថែម​លុយ​ប្រមាណ ៥៦​ដុល្លារ ហើយ​ការ​ចេញ​លក់​ជា​ផ្លូវ​ការ​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ១២ ខែ​មិថុនា៕​​​

ប្រភព៖ GSMarena | engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម